Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះកប៉ាល់ដឹករថយន្តជិត ៣០០០គ្រឿង នៅសមុទ្រហូឡង់

បានផុស

នៅ

អគ្គិភ័យលើកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តជិត ៣,០០០ គ្រឿង នៅសមុទ្រហូឡង់ បានសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស ខណៈឆ្មាំសមុទ្រព្រមានថា ភ្លើងអាចបន្តឆាបឆេះរយៈពេលច្រើនថ្ងៃទៀត។

(រូបថត៖ AP)

អគ្គិភ័យបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារទី២៥ខែកក្កដា លើកប៉ាល់ Fremantle Highway ប្រវែង១៩៩ម៉ែត្រដែលចុះបញ្ជីនៅប៉ាណាម៉ា ។ ហេតុការណ៍នេះបានកើតឡើង នៅពេលដែលកប៉ាល់ធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ ទៅអេហ្ស៊ីប ហើយសមាជិកនាវិកជាច្រើននាក់ ត្រូវបង្ខំចិត្តលោតចុះពីកប៉ាល់ ដើម្បីគេចពីភ្លើងឆេះ។

ភ្លាមៗនោះ ម្ចាស់​កប៉ាល់បានដាក់ការសង្ស័យថា រថយន្តអគ្គិសនីដែលមានប្រហែល២៥គ្រឿងនៅលើនោះ​ អាចជាដើមចម បណ្តាលឲ្យអគ្គិភ័យកើតឡើង។

(រូបថត៖ AP)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Shoei Kisen Kaisha Ltd និយាយថា “ឥឡូវនេះយើងកំពុងព្យាយាមពន្លត់ភ្លើង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ ទូកសង្គ្រោះ និងក្រុមហ៊ុនគ្រប់គ្រងកប៉ាល់”។

ស្របពេលជាមួយគ្នានោះ កាសែត De Telegraaf បានចុះផ្សាយថា ប្រសិនបើអគ្គិភ័យនៅលើកប៉ាល់ Fremantle Highway មិនត្រូវបានពន្លត់ទាន់ពេលទេនោះ កប៉ាល់នឹងលិច ហើយក្លាយជាគ្រោះមហន្តរាយធំបំផុត សម្រាប់អ្នកបញ្ជាទិញទំនិញ។

គួរបញ្ជាក់ថា អគ្គិភ័យ​នេះ ​គឺ​ជាហេតុការណ៍​ចុង​ក្រោយមួយទៀតដែលកើតឡើង​លើកប៉ាល់​ដឹករថយន្ត។ កាលពីដើមខែនេះ អ្នកពន្លត់អគ្គិភ័យនៅរដ្ឋ New Jersey ២នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស ខណៈព្យាយាមពន្លត់ភ្លើងនៅលើកប៉ាល់ ដែលដឹកយានយន្តរាប់រយគ្រឿង ហើយអគ្គិភ័យមួយទៀត បានបំផ្លាញរថយន្តស៊េរីទំនើបៗរាប់ពាន់គ្រឿងនៅលើកប៉ាល់ ក្នុងសមុទ្រជិតកោះ Azores របស់ប្រទេសព័រទុយហ្គាល់ កាលពីខែកុម្ភៈឆ្នាំមុន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ជាប់កឿង ស្ទះចរាចរណ៍ពេញព្រែកជីក ស៊ុយអែស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម