Connect with us

សេដ្ឋកិច្ច

លោក ប្រាយុទ្ធ​ ចេញមុខបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ច ថៃ

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោក ប្រាយុទ្ធ ចាន់អូចា ចេញមកបញ្ជាក់ថា ហិរញ្ញវត្ថុរបស់ប្រទេសថៃ គឺនៅតែមានភាពរឹងមាំ និងមានស្ថេរភាពជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ​ បញ្ជាក់ថា សមត្ថភាពហិរញ្ញវត្ថុរបស់ប្រទេសនៅរក្សាបានភាពរឹងមាំ មានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់ប្រជាជន​ ហើយអាចទប់ទល់នឹងស្ថានភាពអាសន្នណាមួយក្នុងរយៈពេល ២ ខែដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២៣ នេះ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាដើម ។

ទន្ទឹមនោះ ការវិនិយោគ​ពី​បរទេស​ ជាពិសេសក្នុងរយៈពេលឆមាសទីមួយនេះ មានទំហំជាង ១១ ពាន់លានបាតនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬ ២២ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ។ ដោយឡែកការវិនិយោគ​លើឧស្សាហកម្មរថយន្តអគ្គិសនីវិញនៅតែមានកំណើន បើប្រៀប​ធៀបនឹងឆ្នាំមុន ។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុថៃក៏បានប្រកាសផងដែរនូវការកែសម្រួលនៃការធ្លាក់ចុះការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៣ ដោយទាបបំផុតគឺ ០.១ ភាគរយ និងខ្ពស់បំផុតចំនួន ៣.៥ ភាគរយ ។

ប៉ុន្តែការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងបានប៉ាន់ប្រមាណថា ការនាំចេញនឹងធ្លាក់ចុះ ០.៨ ភាគរយ ហើយប្រាក់ចំណូលពីឧស្សាហកម្មទេសចរណ៍នឹងមាន ១.២៥ ពាន់ពាន់លានបាត ពោលធ្លាក់ចុះ ៥០ ពាន់លានបាតទាបជាងការប៉ាន់ប្រមាណពីមុន ដែលទទួលបានពីទេសចរបរទេសចំនួនជិត ៣០ លាននាក់ ៕​

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖​ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៥៩ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម