Connect with us

ព័ត៌មានជាតិ

កម្មកររងគ្រោះថ្នាក់ដោយហានិភ័យការងាររហូតដល់ស្លាប់សមាជិកគ្រួសារ​នឹងទទួលបានការឧបត្ថម្ភអស់មួយជីវិត

បានផុស

នៅ

កម្មករនិយោជិតរងគ្រោះថ្នាក់ដោយហានិភ័យការងាររហូតដល់ស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារទាំងនៅកន្លែងធ្វើការផ្ទាល់និងទាំងពេលធ្វើដំណើរទៅទាំងមកពីផ្ទះទៅកន្លែងធ្វើការនិងមានជំងឺវិជ្ជាជីវៈដែលបង្កឡើងដោយសារតែការបំពេញការងារសមាជិកក្រុមគ្រួសារនឹងទទួលបានការឧបត្ថម្ភអស់មួយជីវិតពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានឱ្យបានឱ្យដឹងថា ប្រសិនបើគ្រោះថ្នាក់រហូត​ដល់បាត់បង់ជីវិត​ក្នុងកំឡុងពេលបម្រើការងារនោះ បសស ចេញថ្លៃដឹកសពទៅដល់ផ្ទះ និងផ្ដល់ប្រាក់វិភាជន៍ចំនួន ៤លានរៀល សម្រាប់ការ​ចាត់ចែងធ្វើបុណ្យសពតាមសាសនា។ រីឯសមាជិកគ្រួសារ ដែលនៅក្នុងបន្ទុករបស់ជនរងគ្រោះ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងករណីជនរងគ្រោះ​នៅលីវផ្ដល់​ប្រាក់ឧបត្ថម្ភជូនពុកម្ដាយ ឬចាស់ជរានៅ​ក្នុងបន្ទុក​របស់ជនរងគ្រោះ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ឬមានជំងឺ​ប្រចាំ​កាយ មិនប្រកបមុខរបរ​ដែលមាន​ចំណូលឬប្រាក់សោធននិវត្តន៍។

ចំពោះអ្នករងគ្រោះរៀបការហើយមិនមានសំបុត្រអាពាហ៍ពិពាហ៍គឺមិនទទួលបានការឧបត្ថម្ភទេ។ ផ្ទុយទៅវិញ ករណីរៀបការមានសំបុត្រអាពាហ៍ពិពាហ៍ ប.ស.ស ផ្ដល់ប្រាក់ឧបត្ថម្ភជូនប្ដីឬប្រពន្ធមួយជីវិត ប្រសិនជាមិនមាន​ចំណងអាពាហ៍ពិពាហ៍ជាថ្មី និងកូនក្នុងបន្ទុកទទួលបានការឧបត្ថម្ភអាយុមិនលើសពី២១ ឆ្នាំ។ បើតាមមន្ត្រី ប.ស.ស បានបញ្ជាក់ទៀតថា កូនពិការ ឬមានជំងឺរ៉ាំរ៉ៃហើយ មិនអាចប្រកបការងារ ឬមុខរបរដែលមានប្រាក់ចំណូល​ត្រូវផ្ដល់​ប្រាក់ឧបត្ថម្ភអស់មួយជីវិត។

ក្រៅពីនេះកម្មករទទួលបានការផ្ដល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្មើនឹង៧០ភាគរយ​នៃប្រាក់ឈ្នួល និងផ្តល់ប្រាក់ឧបត្ថម្ភ ៥០ភាគរយនៃប្រាក់បំណាច់ប្រចាំថ្ងៃរបស់ជនរងគ្រោះដល់អ្នកថែទាំផងដែរ។

ចំពោះកម្មករបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ចាប់ពី២០ភាគរយឡើងទៅ បសស នឹងផ្តល់ប្រាក់ឧបត្ថម្ភជូន​រៀងរាល់មួយខែម្តង ហើយបើតម្រូវឱ្យមានអ្នកថែទាំនោះអ្នកថែទាំនឹងទទួលបានប្រាក់៥០ភាគរយនៃប្រាក់ឧបត្ថម្ភ ដែលជនរងគ្រោះនោះ។ លើសពីនេះទៀត បសស នឹងផ្ដល់ប្រាក់វិភាជន៍(បើកផ្តាច់)តែម្តងគត់ជួនកម្មករ​ជាជនពិការ​ក្រោម២០ភាគរយ។

បន្ថែមពីនេះ កម្មករដែលបាត់បង់សមត្ថភាពការងារជាអចន្ត្រៃយ៍ មានសិទ្ធិទទួលបានសេវាវេជ្ជសាស្ត្រឬសេវាបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ឡើងវិញឬសេវាសង្គមដូចជាការជួសជុលឬការផ្ដល់ជាថ្មីអវយវៈសិប្បនិម្មិតរណប ឬក៏ឧបករណ៍​ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញការព្យាបាលដោយចលនា និងសេវាវេជ្ជសាស្ត្រដទៃទៀត នឹងទទួល​បានការបណ្ដុះបណ្ដាលជីវៈ ដើម្បីមានឱកាសទទួលបានការងារថ្មីឬប្រកបមុខរបរផ្ទាល់ខ្លួន។

បសស អាចជួយសម្រួលរកការងារឱ្យធ្វើស្របតាមលក្ខណៈសម្បត្តិ សមត្ថភាពទៅតាមមុខងារតួនាទី ការទទួលខុស​ត្រូវក្នុងមុខតំណែងព្រមទាំងទទួលបាននូវការប្រឹក្សា តម្រង់ទិសការអប់រំចិត្តសាស្ត្រក្នុងគោលបំណង​សម្របខ្លួនទៅ​នឹងតម្រូវការគ្រួសារសហគមន៍ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារត្រូវបាន ប.ស.ស ចាប់ផ្តើមអនុវត្តនៅខែ វិច្ឆិកា ឆ្នាំ២០០៨ សម្រាប់​វិស័ឯកជន និងវិស័យសាធារណៈអនុវត្តនៅខែមករាឆ្នាំ២០២១៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា២ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម