Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តព្រមានថា ទៅថ្ងៃមុខ ពិភពលោក នឹងជួបរលកកម្តៅយ៉ាងធ្ងន់ធ្ងរ និងរដូវរងាដ៏សែនត្រជាក់

បានផុស

នៅ

អ្នកជំនាញព្រមានថា រលកកម្តៅខ្លាំង និងរដូវរងាដ៏ត្រជាក់ អាចក្លាយជារឿងកាន់តែអាក្រក់ឡើងៗ ដោយសារតែបម្រែបម្រួលអាកាសធាតុ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សីតុណ្ហភាពឡើងដល់ ៤៨អង្សាសេ បានវាយប្រហារពាសពេញទ្វីបអឺរ៉ុប ដែលបង្កឲ្យមាន ភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញនៅក្នុងតំបន់ទេសចរណ៍ពេញនិយម របស់ប្រទេសក្រិក។

ក្រុមអ្នកស្រាវជ្រាវជឿថា សីតុណ្ហភាពលើស៤០អង្សាសេ ដែលគេជួបប្រទះជាលើកដំបូងនៅចក្រភពអង់គ្លេសកាលពីឆ្នាំមុន នឹងក្លាយទៅជារឿងដដែលៗ លុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវបានកាត់បន្ថយ។

(រូបថត៖ Getty Images)

ទន្ទឹមនោះ World Weather Attribution ដែលជាក្រុមអ្នកវិទ្យាសាស្ត្រមកពីចក្រភពអង់គ្លេសនិងហូឡង់ បាននិយាយថា រលកកម្តៅនឹងកាន់តែធ្ងន់ធ្ងរហើយញឹកញាប់ រហូតដល់យើងបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីល។

ការស្រាវជ្រាវរបស់ពួកគេបង្ហាញថា បើគ្មានបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សទេនោះ រលកកម្តៅនៅអឺរ៉ុបខាងត្បូង ក៏នឹងមិនអាចធ្ងន់ធ្ងរបែបនេះដែរ។ ពួកគេបន្ថែមថា រលកកម្តៅដ៏អាក្រក់ នឹងកើត១៥ឆ្នាំម្តងនៅសហរដ្ឋអាមេរិកនិងម៉ិកស៊ិក, ១០ឆ្នាំម្តងនៅអឺរ៉ុបភាគខាងត្បូង និង៥ឆ្នាំម្តងនៅប្រទេសចិន។

(រូបថត៖ Daily Mail)

ចំណែកលោកស្រី Liz Stephens សាស្ត្រាចារ្យអាកាសធាតុនៅសាកលវិទ្យាល័យ Reading បាននិយាយថា “អាកាសធាតុខ្លាំងនៅអឺរ៉ុបខាងត្បូង មិនមែនជារឿងថ្មីទេ។ រលកកម្តៅនឹងកើនឡើងលើស១ ដឺក្រេម្តងទៀតក្នុងរយៈពេល៣០ឆ្នាំ ថ្វីបើគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស ត្រូវបានសម្រេចក៏ដោយ”។

គួរបញ្ជាក់ថា​ ខែមិថុនា គឺជាខែក្តៅបំផុតនៅក្នុងកំណត់ត្រាពិភពលោក ដោយប្រទេសចិន បានជួបប្រទះថ្ងៃក្តៅបំផុតមិនធ្លាប់មាន ជាមួយសីតុណ្ហភាព ៥២.២អង្សាសេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គ្រោះធម្មជាតិ២ខុសគ្នា វាយប្រហារអឺរ៉ុប៖ ភាគខាងត្បូងជួបរលកកម្តៅ ភាគខាងជើងមានព្យុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម៥៤ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម