Connect with us

សេដ្ឋកិច្ច

សន្ទស្សន៍ភាគហ៊ុន ថៃ នឹងធ្លាក់ចុះខ្លាំង បើរដ្ឋាភិបាលថ្មីនៅតែមិនទាន់អាចបង្កើតបាន

បានផុស

នៅ

សន្ទស្សន៍ផ្សារភាគហ៊ុនថៃ​ (SET) នឹងធ្លាក់ចុះមកនៅតម្លៃ ១,៤៧០ ពិន្ទុ ប្រសិនរដ្ឋាភិបាលថ្មីនៅតែមិនអាចបង្កើតឡើងបានមុន​ខែឧសភា ឆ្នាំ ២០២៤ ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនបច្ចុប្បន្ន ស្ថិតនៅតម្លៃ ១,៥២៤.៥៩ ពិន្ទុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើគណបក្សភឿថៃ និងគណបក្សចលនា​ឆ្ពោះទៅមុខ បន្តរួមគ្នា ហើយប្រកាសខ្លួនជាបក្សប្រឆាំង ឬរង់ចាំរហូតដល់អាណត្តិព្រឹទ្ធសភាចប់នៅខែឧសភាឆ្នាំក្រោយដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ, នាយកដ្ឋានស្រាវជ្រាវ ASL Securities រំពឹងថា សន្ទស្សន៍ផ្សារហ៊ុនថៃ នឹងធ្លាក់ចុះទាបបំផុត ១,៤៧០ ហើយខ្ពស់បំផុតគឺ ១,៥១០ ពិន្ទុ ។

នាយកដ្ឋានស្រាវជ្រាវ ASL បានឲ្យដឹងថា ការធ្លាក់ចុះនៃសន្ទស្សន៍ភាគហ៊ុននេះ គឺជាសេណារីយ៉ូដ៏អាក្រក់បំផុតរបស់ប្រទេសថៃ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការរៀប​ចំថវិកាជាតិរយៈពេល ៣ ឆ្នាំផងដែរ ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ជាពិសេសប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចថៃទាំងមូលតែម្ដង ។

ទន្ទឹមនឹងនេះ ចំណែកភាគហ៊ុនអាស៊ីភាគច្រើនក៏បានធ្លាក់ចុះផងដែរកាលពីថ្ងៃពុធ បន្ទាប់ពីទីផ្សារភាគហ៊ុន Wall Street ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ខែកន្លងមកនេះ ។

គួរបញ្ជាក់ថា ការព្យាករណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានសភាថៃលោក Wan Muhamad Noor Matha បានពន្យារពេលការបោះឆ្នោតជុំទី ២ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដានេះ ដើម្បីរង់ចាំសាលក្រមរបស់តុលាការធម្មនុញ្ញទាក់ទងនឹងការតែងតាំងម្តងទៀតរបស់មេដឹកនាំបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Bangkok Post

ចុចអាន ៖ ប្រធានសភា ថៃ ព្រមានសមាជិកសភាកុំលក់ឧត្តមគតិប្រឆាំងម្ចាស់ឆ្នោត និងប្រែខ្លួនទៅជា “ពស់វែក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម