ព័ត៌មានអន្ដរជាតិ
ឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ ចិន កើនឡើង ១៦ ភាគរយ
បើយោងតាមទិន្នន័យពីសមាគមមាសចិនដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ប្រទេសចិនបានកើនឡើងចំនួន ១៦ ភាគរយ ដោយស្មើ ៥៥៥ តោន ។
សមាគមបានបញ្ជាក់ទៀតថា ដោយសារតែភាពប្រក្រតី និងការងើបឡើងវិញនៃសេដ្ឋកិច្ច ទើបធ្វើឲ្យការប្រើប្រាស់មាសរបស់ប្រទេសចិន បង្ហាញពីសន្ទុះការងើបឡើងវិញយ៉ាងឆាប់រហ័សបែបនេះ ។
តាមទិន្នន័យ តម្រូវការដុំមាសរួមជាមួយកាក់មាស បានកើនឡើងជាង ៣០ ភាគរយ ស្មើនឹងមាស ១៤៦.៣១ តោន ខណៈតម្រូវការគ្រឿងអលង្ការ កើនឡើងជាង ១៥ ភាគរយ ស្មើ ៣៦៨.៣ តោន ។ ដោយឡែក ពាក់ព័ន្ធជាមួយការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងបច្ចេកវិទ្យាវិញ គឺមានការថយចុះ ៧.៧ ភាគរយ ។
គួរឲ្យដឹងថា កាលពីខែមិថុនា ធនាគារកណ្តាលចិនបានទិញមាសចំនួន ២១ តោនបន្ថែមទៀត នាំឲ្យមាសបម្រុងជាផ្លូវការរបស់ចិនឡើងដល់ចំនួន ២,១១៣ តោន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ Schiff Gold
ចុចអាន ៖ IMF ព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង