Connect with us

ជីវិតកម្សាន្ដ

YG កំពុងសម្រេចចិត្តបន្តកិច្ចសន្យាជាមួយក្រុម BLACKPINK ឬតែ Lisa?

បានផុស

នៅ

វាជាបញ្ហាដែលពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង។ ជាមួយនឹងដំណឹងនៃការបន្តកុងត្រាថ្មីរបស់ក្រុមចម្រៀង BLACKPINK ជាមួយនឹងភ្នាក់ងារដូចជា YG ដែលកំពុងតែពិចារណា ខណៈ Lisa មួយភាគធំបានធ្វើឲ្យភាគហ៊ុនរបស់ផលិតកម្មយក្យបានធ្លាក់ចុះជាង ៨ភាគរយ ដែដោយបង្ហាញពីការ​ព្រួយបារម្ភ​របស់វិនិយោគិនអំពីការបន្តកិច្ចសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃដដែល មតិ​នានា​បាន​លេច​ឡើង​នៅ​លើ​ផ្ទាំង​ព័ត៌មាន​របស់ YG Entertainment។ នៅក្នុងបន្ទប់ជជែក​ភាគហ៊ុនអនឡាញដោយវិនិយោគិនសរសេរថា​ ពួកគេបានបាត់បង់ G-Dragon រួចហើយ។ យ៉ាងហោចណាស់ពួកគេគួរតែចាប់យក Lisa ហើយបន្តកិច្ចសន្យា Blackpink ឡើងវិញ។

អ្នកវិនិយោគម្នាក់បាននិយាយ មិន​ថា​ក្រុម​ចម្រៀង​មួយ​រូប​ជោគជ័យ​យ៉ាង​ណា​ទេ។ មិន​ដែល​មាន​ករណី​ដែល​ប្រជាប្រិយភាព​របស់​ក្រុម​នេះ​បន្ត​កើន​ឡើង​នោះ​ទេ។ នៅពេលសមាជិកចាកចេញពីក្រុម Lisa គួរតែធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងសម្រាប់ក្រុម។ ចំណែកឯអ្នកវិនិយោគផ្សេងទៀតនិយាយថា មតិរបស់នាងគួរតែត្រូវបានគោរព។ ព្រោះ​ក្រោយ​កិច្ចសន្យា​ផុត​កំណត់ វាជាសេរីភាពរបស់សមាជិកនីមួយៗក្នុងការសម្រេចចិត្តដោយរបៀបណា។

យ៉ាងណាមិញ Lee Hwa-jung អ្នកស្រាវជ្រាវនៅ NH Investment & Securitie បាននិយាយថា
សេចក្តីថ្លែងការណ៍ខ្លីរបស់ YG គឺមិនធម្មតាទេ។ តាមទស្សនៈរបស់ Blackpink សកម្មភាពនាពេលអនាគតគឺសំខាន់ជាង។ ដោយសារតែពួកគេស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតខ្លួនជាសិល្បករប៉ុបពិភពលោក ក្រៅពី K-pop ។ វានឹងមានការលំបាក ប្រសិនបើពួកគេផ្លាស់ប្តូរក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់ពួកគេពីក្រុមហ៊ុនដែលមានចំណេះដឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាន់តែកៀកថ្ងៃមក​សម្តែងនៅវៀតណាម​លើកដំបូង Rosé ត្រូវ​​អ្នក​គាំទ្រ​អញ្ជើញ​ឲ្យញ៉ាំ​ហ្វឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម