Connect with us

ព័ត៌មានជាតិ

ឈប់លើកលែង! ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ លក់សាំង​មិន​គ្រប់លីត្រ បញ្ជូនទៅ​ចាត់ការតាមច្បាប់

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បា​នធ្វើ​ការណែនាំ​បន្ថែមទៀត ក៏ដូចជា​ក្រើនរំលឹក​ទៅដល់​ម្ចាស់​ស្ថានីយ​ និង​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ ដែល​កំពុងតែ​ប្រកប​អាជីវកម្ម​ត្រូវតែ​ស្មោះត្រង់​នឹង​អតិថិជន ដោយ​មិនត្រូវ​លក់​ប្រេងឥន្ធនៈ​មិន​គ្រប់​លីត្រ និង​គ្មាន​គុណភាព​នោះទេ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប ថ្លែង​នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការយល់​ដឹង​ច្បាប់​ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ នឹង​ការ​ចែកចាយ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​កម្ពុជាដល់​ម្ចាស់​ស្ថានីយ​និង​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​ទូទាំង​ខេត្តតាកែវនា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១។

ក្នុង​ឆ្នាំ​២០២០ កន្លង​ទៅនេះ មន្ត្រី​ជំនាញ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ ក​.​ប​.​ប សាខា​ខេត្តតាកែវ បាន​ត្រួតពិនិត្យ​នៅតាម​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ជាច្រើន​នៅ​ក្នុង​ខេត្ត រក​ឃើញ​ទីតាំង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​០៤ បាន​ដា​ក់លក់​ប្រេងសាំង មាន​កម្រិត​អុក​តានទាប​ជាង​បទដ្ឋាន​កំណត់ និង​បន្លំ​គុណភាព។ ក្នុង​នោះ​មាន​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​ចំនួន​២ លក់​ប្រេង​ជូន​អតិថិជន​មានការ​លម្អៀង (​បាត់បង់​) ផ្នែក​បរិមាណ។

ចំពោះ​ស្ថានីយ​ដែល​មាន​ភា​ពមិនប្រក្រតី​ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ ក​.​ប​.​ប រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដោយ​បា​នចេញ​សាលក្រម​រួចរាល់​ហើយ និង​បាន​ផា​កពិន័យ​ជា​ថវិកា យក​ចូល​រដ្ឋទៅតាម​គោល​ការ​នៃ​ច្បាប់​ផងដែរ​។​

លោកបន្ថែមថា ដើម្បី​ធានា​ភាពជឿជាក់​របស់​អ្នកប្រើប្រាស់​ចំពោះ សេវាកម្ម​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ អគ្គ​នាយក ក​.​ប​.​ប បា​នដាក់​ចេញ​នូវ​វិធានការ​គ្រប់​គ្រង់​ប្រកបដោយ​កិច្ចសហការ តម្លាភាព​និង​បរិយាប័ន និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​អនុវត្តបាន​ត្រឹមត្រូវ កាត់បន្ថយ​ការកេងបន្លំ ផ្នែក​សេដ្ឋកិច្ច ផលប៉ះពាល់​សង្គម និង​សុខភាព​បរិស្ថាន​ដែល​អាច​កើតមានឡើង​តាមរយៈ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ​ លោក ឈួ សុធា អភិបាលរង​ខេត្តតាកែវ ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ក​.​ប​.​ប សាខា​ខេត្តតាកែវ ត្រូវ​បង្កើន​ការចុះ​ត្រួតពិនិត្យ​នៅតាម​ស្ថានីយ​ប្រេងឥន្ធនៈ ដែលមាន​នៅក្នុង​ខេត្ត ដើម្បី​លុបបំបាត់​ឲ្យ​បាន​ចំពោះ​ម្ចាស់​ស្ថានីយ ពី​ការលក់​ប្រេង​បន្លំ​និង​កេងចំនេញ​លើ​អ្នកប្រើប្រាស់ ជាពិសេស​ត្រូវ​ចូលរួម​គ្នា​ទប់ស្កាត់​ឲ្យ​បាន​លើ​បញ្ហា​នេះ ។ជាមួយនឹង​ការទប់ស្កាត់​ ការលក់​ក្លែងបន្លំ​នេះដែរ មន្ត្រី​ជំនា​ញក​.​ប​.​ប ក៏​ត្រូវតែ​ត្រួតពិនិត្យ​បន្ថែមទៀត​លើ​គុណភាព សុវត្ថិភាព ទំនិញ និង​មុខ​ម្ហូប​អាហារ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បរិភោគ និង​ប្រើប្រាស់​ជាប្រចាំ ដែល​ដាក់តាំង​លក់​នៅតាមទី​ផ្សារ​នានា ​នៅក្នុង​ខេត្ត ធ្វើ​យ៉ាងណា​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ដើម្បី​ធានា​ឲ្យ​បាន​ចំពោះ​សុវត្ថិភាព និង​សុខ​មាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​៕

អត្ថបទ​ ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៨ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៩ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម