សន្តិសុខសង្គម
ជនជាតិចិនម្នាក់ បាញ់សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ
កណ្ដាល ៖ ជនជាតិចិនម្នាក់បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង នៅក្នុងរថយន្ត ស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចដីចំការរបស់ឈ្មោះ ហេង រ៉ាវី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះYEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើតថ្ងៃទី២២ ខែមករា ឆ្នាំ២០០១ ជនជាតិចិន មុខរបរ ស្នាក់នៅសណ្ឋាគារត្រានីការ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
វត្ថុតាងចាប់យក ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១ ៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះ បានទៅផឹកស៊ីនៅហាងបេនសរ័ ផ្លូវលេខ៣១០ នៅឯភ្នំពេញ រហូតដល់ម៉ោងជិត៣និង០០នាទី ក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញ។ លុះដល់ម៉ោង០៦និង០៧នាទី ជនរងគ្រោះបានរថយន្តម៉ាកខាងលើ បើកចេញទៅក្រៅបាត់។ រហូតដល់ម៉ោង៨ថ្ងៃដដែល ក៏ប្រទះឃើញជនរងគ្រោះបាញ់សម្លាប់ខ្លួនក្នុងរថយន្ត ស្ថិតនៅដីចំការរបស់ឈ្មោះហេង រ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញការិយាល័យបច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ៍ ពិនិត្យ ហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងរ ដោយគ្រាប់កាំភ្លើង។
បច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយាល័យបច្ចេកទេសខេត្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ