KPT+
៨ យ៉ាងត្រូវដឹងថា ជីវិតកើតមកមិនបានជំពាក់នរណាម្នាក់ សូម្បីតែការពន្យល់
ត្រូវមានចិត្តល្អ ប៉ុន្តែមិនអាចទន់ជ្រាយក្នុងការសម្រេចចិត្តណាមួយទេ។ ជីវិតគឺជាការប្រមូលផ្តុំនៃជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះ ចូរធ្វើជាអ្នកជ្រើសរើសជំនួសឲ្យអ្នកផ្សេងជ្រៀតជ្រែកកិច្ចការងាររបស់យើង។
ប៉ុន្តែក៏ត្រូវដឹងថា ជីវិតរបស់យើងកើតមកអត់បានជំពាក់អ្នកណាម្នាក់ រហូតត្រូវក្រែងចិត្ត មិនហ៊ាននិយាយការពិត ខណៈពេលដែលពួកគេមិនបានក្រែងចិត្តយើងសូម្បីតែបន្តិចណាឡើយ។
១ អ្នកមិនជំពាក់អ្នកណាម្នាក់នូវសិទ្ធិគ្រប់គ្រងក្តីសុបិនខ្លួនឯង
កុំឲ្យអ្នកដទៃលក់សុបិនរបស់គេ ហើយប្រាប់យើងថាវាជារបស់អ្នក។ ស្តាប់វិចារណញ្ញាណរបស់ខ្លួនឯង ហើយពេលដែលអ្នកមានសុបិន កុំអង្គុយនៅក្បែរនោះ។ ត្រូវមានភាពក្លាហានក្នុងការជឿជាក់ថាខ្លួនឯងអាចទទួលបានជោគជ័យ កុំឲ្យមានឧបសគ្គរារាំងអ្នកមិនឲ្យសម្រេចបានឡើយ។
២ អ្នកមិនបានជំពាក់នរណាម្នាក់ជាហេតុផលល្អក្នុងការវិនិយោគលើខ្លួនឯង
ការវិនិយោគលើខ្លួនឯង គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតដែលអ្នកអាចធ្វើបាន។ ការវិនិយោគនេះមិនត្រឹមតែធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យជីវិតរបស់អ្នកនៅជុំវិញអ្នកមានភាពប្រសើរឡើងផងដែរ។ កំណត់តម្រូវការផ្ទាល់ខ្លួនរបស់អ្នកជាអាទិភាព វិនិយោគលើការអប់រំ សុខភាព និងសុភមង្គលរបស់អ្នកជារៀងរាល់ថ្ងៃ។ បង្កើតជីវិតមួយដែលអ្នកមានអារម្មណ៍ពេញចិត្តពីក្នុងខ្លួនជាជាងជីវិតដែលស្រស់ស្អាតក្នុងក្រសែភ្នែកអ្នកដទៃ។
៣ អ្នកមិនបានជំពាក់លេសនរណាម្នាក់ផ្សេងទៀត
ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយ ត្រូវរកវិធីមួយ។ ប្រសិនបើអ្នកមិនធ្វើទេ អ្នកនឹងរកលេស ហើយនេះគឺជាការពិត! សូម្បីតែការខិតខំតិចតួចក៏មានប្រសិទ្ធភាពជាងលេសទៅទៀត។ ឈប់ប្រើរាល់ឧបសគ្គជាលេស ហើយបែរជាមើលវាជាផ្លូវទៅរកអ្វីដែលអ្នកចង់សម្រេច។
៤ អ្នកមិនជំពាក់នរណាម្នាក់ មានសិទ្ធិអំណាចក្នុងការបញ្ជាក់អ្នក
មនុស្សមួយចំនួននឹងមិនឲ្យតម្លៃ ឬយល់ពីអ្នកទេ។ កុំខ្ជះខ្ជាយពេលសួរថាហេតុអ្វី។ ការពិតគឺថាអ្នកមិនត្រូវការឲ្យពួកគេគាំទ្រអ្នកទេ អ្នកមានគុណតម្លៃរបស់ខ្លួនឯងរួចហើយ។ វាមិនខុសទេបើមានមនុស្សមើលអ្នកខុស តែក៏គួរងាកមកសរសើរមនុស្សដែលលើកអ្នកឡើងវិញ ហើយបន្តធ្វើអ្វីដែលដឹងថាត្រូវតែធ្វើ។
៥ អ្នកមិនបានជំពាក់ក្ដីស្រឡាញ់របស់អ្នកណាទេ
ស្រលាញ់អ្នកណា កុំភ្លេចស្រលាញ់ខ្លួនឯង! ការរៀនឲ្យតម្លៃខ្លួនឯងមានន័យថាការតស៊ូដើម្បីក្ដីស្រឡាញ់ សុភមង្គល និងសន្តិភាពខាងក្នុង។ មិនថាមានអ្វីកើតឡើងឬអ្វីដែលអ្នកណាម្នាក់និយាយនោះទេ អ្នកតែងតែសក្តិសមត្រូវបានគេស្រឡាញ់និងឲ្យតម្លៃជានិច្ច។
៦ អ្នកមិនបានជំពាក់នរណានូវពាក្យថាបាទឬចាស ហើយអាចនិយាយថាទេ ប្រសិនបើចង់បដិសេធ
ជាញឹកញយ មនុស្សអាចខ្លាចថាការនិយាយថាទេ នឹងធ្វើឲ្យខូចទំនាក់ទំនង ធ្វើឲ្យអ្នកដទៃមើលមកថាយើងគ្មានសណ្តាណចិត្តជួយគេ និងធ្វើឲ្យខ្លួនឯងអាត្មានិយម។ ប៉ុន្តែការអនុញ្ញាតឲ្យខ្លួនឯងនិយាយថាទេ ដោយមិនមានអារម្មណ៍ថាមានកំហុស ប្រៀបដូចរំដោះខ្លួនចេញពីកន្លែងមួយដែលព្យាយាមតោងបំបាក់អ្នក។ មនុស្សដែលរំខានអ្នក ឬចង់ឲ្យអ្នកនិយាយថាអូខេគ្រប់ពេល គេនោះតាមពិតគិតតែពីប្រយោជន៍ខ្លួនឯងជាធំ។ ដូច្នេះរៀនបដិសេធខ្លះ ប្រសិនបើសំណើរនោះមិនបានផ្ដល់ផលល្អដល់យើងទេ។
៧ អ្នកមិនបានជំពាក់នរណាម្នាក់ ពេលចង់នៅស្ងប់ស្ងាត់តែឯង
ផ្តល់ឲ្យខ្លួនអ្នកនូវពេលវេលាឯកជន ស្ងប់ស្ងាត់ជារៀងរាល់ថ្ងៃ ធ្វើឲ្យវាជាអាទិភាព។ ទោះបីជាអ្នកនៅក្នុងទំនាក់ទំនងក៏ដោយ នេះពិតជាសំខាន់និងចាំបាច់ណាស់។ នៅពេលដែលអ្នកភ្ជាប់ជាមួយនឹងភាពស្ងប់ស្ងាត់ខាងក្នុង នោះហើយជាពេលដែលអ្នកអាចយល់ពីភាពវឹកវរដែលកំពុងកើតឡើងនៅជុំវិញអ្នក។
៨ អ្នកមិនជំពាក់នរណាម្នាក់ចំពោះការពន្យល់សម្រាប់ទំនាក់ទំនងសំខាន់របស់អ្នក
កុំឲ្យអ្នកខាងក្រៅសម្រេចចិត្តថាអ្វីដែលល្អបំផុតសម្រាប់ទំនាក់ទំនងរបស់អ្នក។ មតិរបស់ពួកគេមិនសំខាន់ទេ! ប្រសិនបើអ្នកមានបញ្ហាជាមួយនរណាម្នាក់សំខាន់ ចូរដោះស្រាយជាមួយពួកគេ មិនមែនអ្នកដ៏ទៃទេ។ ត្រូវរស់នៅតាមលក្ខខណ្ឌរបស់ខ្លួនឯង។ វាជាការងាររបស់យើងក្នុងការសម្រេចចិត្តថា តើទំនាក់ទំនងមួយពិតជាស័ក្តិសមសម្រាប់យើងឬអត់ មិនមែនជារបស់អ្នកផ្សេងមកជំនួស ហើយជួយយើងសម្រេចចិត្តណាមួយទេ៕
សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើល្អព្រោះចង់បានផលតបស្នង នឹងជួបរឿង ៥ នេះក្នុងជីវិត
ចុចអាន៖អ្នកអត់គូឈប់សោកសៅ ធ្វើរឿង ៤ ចំណុចនេះ នឹងសប្បាយនៅថ្ងៃឆ្លងឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ