កីឡា
សៀង ចន្ធា លេងនៅលីគកាតារទី២បានផលចំណេញអ្វីខ្លះ?
កីឡាករជម្រើសជាតិកម្ពុជា និងបឹងកេតលេខ៩ សៀង ចន្ធា បានចូលរួមជាមួយក្លិប AL SHAHANIYA នៃលីគលំដាប់ទី២របស់ប្រទេសកាតារជាផ្លូវការហើយក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
បន្ទាប់ពីទៅដល់ទឹកដីប្រទេសកាតារ និងធ្វើតេស្តសុខភាពទទួលបានជោគជ័យ សៀង ចន្ធា បានធ្វើដំណើរជាមួយមិត្តរួមក្រុមទៅហ្វឹកហាត់រយៈពេល២០ថ្ងៃនៅប្រទេសតួកគីដើម្បីត្រៀមរដូវកាលថ្មី។
តាមព័ត៌មានក្រៅផ្លូវការ កីឡាករជម្រើសជាតិកម្ពុជារូបនេះទទួលបានតម្លៃខ្លួនប្រមាណ៦ម៉ឺនដុល្លារអាមេរិកក្នុង១រដូវកាល ប៉ុន្តែតាមការបញ្ជាក់ពីលោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេតថា មិនមែនជាការពិតទេចំពោះទិន្នន័យនោះ។
តាមពិតទៅតម្លៃខ្លួនដែល សៀង ចន្ធា ទទួលបានជារឿងម្យ៉ាង ប៉ុន្តែអត្ថប្រយោជន៍សំខាន់មានច្រើនក្រៅពីលុយ។ រូបគេបានក្លាយជាកីឡាករកម្ពុជាទី១ និងជាកីឡាករតំបន់អាស៊ានទី១បានទៅលេងនៅលីគទី២របស់កាតារ។
អភិវឌ្ឍខ្លួន
សៀង ចន្ធា ទទួលបានឱកាសក្នុងការអភិវឌ្ឍខ្លួននៅប្រទេសដែលមានបាល់ទាត់រីកចម្រើន។ តាំងពីដើមមក កីឡាករកម្ពុជារូបនេះដាក់គោលដៅលេងក្លិបកំពូលរបស់ប្រទេសអេស្ប៉ាញគឺ FC Barcelona ប៉ុន្តែមុនឈានដល់ក្លិបកំពូលលើលោក រូបគេទាល់តែចាប់ផ្តើមពីក្លិបអាជីពនៅតំបន់អាស៊ី។ ដើម្បីទទួលបានឱកាសចូលលេងក្លិបនៅអាស៊ី រូបគេត្រូវចូលរួមជាមួយក្លិបដែលមានគុណភាពខ្ពស់ជាងកម្ពុជាជាមុនសិន។ ប្រសិនបើរូបគេទទួលបានជោគជ័យនៅតំបន់អាស៊ី នោះទ្វារនឹងបើកសម្រាប់រូបគេឆ្ពោះទៅតំបន់អឺរ៉ុប។
ក្រុមជម្រើសជាតិកម្ពុជានឹងកាន់តែល្អ
សៀង ចន្ធា នឹងរួមចំណែកជួយដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឲ្យកាន់តែល្អប្រសើរ។ នៅពេល រូបគេអភិវឌ្ឍខ្លួនកាន់តែល្អ និងកាន់តែមានគុណភាព ការចូលរួមជាមួយក្រុមជម្រើសជាតិរឹតតែធ្វើឲ្យមានគុណភាពសម្រាប់ការប្រកួតអន្តរជាតិ។ គ្រប់ក្រុមបាល់ទាត់ជម្រើសជាតិខ្លាំងៗនៅលើពិភពលោកសុទ្ធតែមានកីឡាករលេងនៅលីគកំពូលប្រទេសផ្សេងៗ។ ក្រុមជម្រើសជាតិខ្លះស្ទើរតែគ្មានកីឡាកររបស់ខ្លួនលេងនៅក្នុងស្រុកផង។
កេរ្តិ៍បាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ
កេរ្តិ៍ឈ្មោះរបស់បាល់ទាត់កម្ពុជានឹងត្រូវបានបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកចាប់អារម្មណ៍កាន់តែច្រើន។ រហូតដល់ពេលនេះ មានបណ្តាសារព័ត៌មានអន្តរជាតិមួយចំនួនបានចុះផ្សាយរួចហើយពី សៀង ចន្ធា បានទៅលេងនៅប្រទេសកាតារ។ ប្រសិនបើ រូបគេទទួលបានឱកាសបង្ហាញខ្លួនលើទីលានញឹកញាប់ និងទទួលបានជោគជ័យទៀតនោះ រឹតតែធ្វើឲ្យពិភពលោកចាប់អារម្មណ៍ពីកម្ពុជា។
ជាងនេះទៀតនោះ ប្រសិនបើ សៀង ចន្ធា ទទួលបានជោគជ័យ រូបគេនឹងក្លាយជាអ្នកត្រួយត្រាយផ្លូវសម្រាប់ប្រទេសកាតារចង់បានកីឡាករកម្ពុជាផ្សេងៗទៀត ហើយប្រទេសផ្សេងក៏ចង់បានយុវជនកម្ពុជាដែលល្អៗទៅលេងដែរ។
សៀង ចន្ធា បានក្លាយជាកីឡាករទី២របស់បឹងកេតដែលទទួលបានឱកាសទៅលេងនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា បានទៅលីគទី២របស់ប្រទេសជប៉ុនកាលពីឆ្នាំ២០១៧។ រូបគេក៏ក្នុងចំណោមកីឡាករមួយចំនួនដែលបានចេញទៅប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេសដូចជា ធារី ចន្ធាប៊ីន, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, កុក បូរីស និង ឃីម បូរី ជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់