Connect with us

កីឡា

តារាល្បី៤រូបនឹងសម្តែងក្នុងជំនួបភ្នំពេញក្រោនប៉ះវិសាខាដណ្តើមពានស៊ុបភើខាប់

បានផុស

នៅ

​​ការប្រកួតដណ្តើម​ពានរង្វាន់​ខេមបូឌានស៊ុបភើខាប់ ​រវាង​ក្រុម​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ ភ្នំពេញ​ក្រោន និង​ វិសាខា ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន វេលា​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ទី៣០​ ខែកក្ដដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក​នឹង​មានការ​ចូល​រួម​សម្តែង​ពី​តារា​ល្បី​ៗ​៤​រូប។

ការប្រកួតក្នុងពានរង្វាន់​ខេមបូឌានស៊ុបភើខាប់​រដូវ​កាលទី​២​នេះ​​ នឹង​កាន់តែរំភើបរីករាយមួយកម្រិតថែមទៀត ដោយសារមានការចូលរួមសម្តែងពី​តារា​ចម្រៀង៣រូបគឺ​លោក​ លោក ពូ ឃាំង ដែលជាតារាចម្រៀងរ៉េបជើងចាស់ប្រចាំប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ តារាចម្រៀងវ័យក្មេងដែលមានទាំងសមត្ថភាព និង​រូប​សម្ភស្ស​ស្រស់សោភា កញ្ញា រ៉ាប៊ី និង​បុរស​សង្ហា ណាន វីសារ ព្រម​ទាំង​មាន​តារា​បាល់ទាត់​រូប​សង្ហា​ Nick Taylor របស់ក្លិបព្រះខ័នរាជស្វាយរៀងចូល​រួម​សម្តែង​ផង​ដែរ។

នៅក្នុងកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យ​នេះ​ អ្នកគាំទ្រៗក៏អាចមកលេងស្តង់​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បីលេងហ្គេមសប្បាយៗយករង្វាន់វត្ថុអនុស្សាវរីយជាច្រើន។

ចំពោះសំបុត្រចូលរួមទស្សនាការប្រកួតត្រូវបានដាក់លក់ជាផ្លូវការហើយ នៅទីតាំងបង្ហាញពានផ្ទាល់ (Eden Garden) ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី ២៩ និងថ្ងៃទី៣០ មានការ​ដាក់លក់ផ្ទាល់នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក ចាប់ពីម៉ោង ១០នាទីព្រឹក។

កាលពី​ល្ងាច​ថ្ងៃទី២៧ ខែក៏កក្កដា សំបុត្រ​មាន​ការបញ្ចុះ​តម្លៃពិសេស

  • ប្រភេទ ១ = ៣០ ០០០ រៀល
  • ប្រភេទ ២ = ១០ ០០០ រៀល (បញ្ចុះតម្លៃ ៥0%)
  • ប្រភេទ ៣ = ៦ ០០០ រៀល (បញ្ចុះតម្លៃ ៥0%)
    *ប្រភេទ ប្រភេទ ៣ = បង្ហាញអត្តសញ្ញាណប័ណ្ណសិស្ស = ៤ ០០០ រៀល (កាតសិស្ស ១ អាចទិញសំបុត្របាន១)

សម្រាប់បងប្អូនដែលគាំទ្រវិស័យបាល់ទាត់និងបងប្អូនដែលគាំទ្រវិស័យសិល្បៈអាចទៅរកទិញសំបុត្រចូលរួមការប្រកួតដើម្បីលើកស្ទួយវិស័យបាល់ក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ផា​ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម