ព័ត៌មានជាតិ
ស្ថាប័នកំពូលៗរបស់ជាតិ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧
ស្ថាប័នកំពូលៗរបស់ជាតិ រួមមានរដ្ឋសភា និងព្រឹទ្ធសភា បានប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំបេក្ខភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧។
សេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។
តាមរយៈញត្តិរបស់ខ្លួន កាលពីថ្ងៃទី ២៧ ខែកក្កដា អ្នកនាំពាក្យព្រឹទ្ធសភា បានប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ដែលបានឆ្លុះបញ្ចាំងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការរៀបចំបេក្ខភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។
ញត្តិរបស់អ្នកនាំពាក្យព្រឹទ្ធសភា បានសរសេរបន្តថា «យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា»។
អ្នកនាំពាក្យព្រឹទ្ធសភា លើកឡើងថា សេចក្ដីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្រ្ដនេះ បង្ហាញនូវការទទួលខុសត្រូវក្នុងការបម្រើជាតិមាតុភូមិកម្ពុជា ឲ្យទទួលបានូវសន្តិភាពជាអចិន្ត្រៃយ៍ សន្តិសុខ សុវត្ថិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ ហើយមានជីវភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ ក្នុងរយៈពេលយូរអង្វែង។
ចំណែកឯអ្នកនាំពាក្យរដ្ឋសភា តាមរយៈញត្តិរបស់ខ្លួន នៅថ្ងៃទី ២៨ ខែកក្កដានេះ បានប្រកាសគាំទ្រសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ដែលបានសម្រេចចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។
ញត្តិរបស់អ្នកនាំពាក្យរដ្ឋសភា បានសរសេរបន្តថា «ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានសមត្ថភាព និងគុណធម៌យ៉ាងពេញលេញ សម្រាប់បម្រើជាតិក្នុងតួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភានេះ ហើយក៏ទទួលបានការអបអរសាទរពីប្រជាជនកម្ពុជាដ៏ច្រើនលើសលប់រួចទៅហើយផងដែរ»។
អ្នកនាំពាក្យរដ្ឋសភា បានកោតសរសើរចំពោះសេចក្តីសម្រេចចិត្ត ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតជោ ហ៊ុន សែន ដែលជាកាយវិការដ៏ថ្លៃថ្លាបំផុតមួយ បង្កលក្ខណៈសម្បត្តិឲ្យប្រទេសកម្ពុជា មាននិរន្តរភាព ស្ថេរភាពតទៅទៅមុខទៀត ជាលក្ខណៈចាំបាច់បំផុត ដើម្បីប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងសន្តិសុខកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដី សុខក្សេមក្សាន្ត ហើយមានជីវភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលយូរអង្វែង។
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧នោះ មជ្ឈដ្ឋាននានា បានបង្ហាញការគាំទ្រទាំងស្រុង។
នៅតាមបណ្ដាញសារព័ត៌មាននានា មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អ្នកជំនួញ អ្នកវិភាគ អង្គការ-សមាគមនានា និងប្រជាពលរដ្ឋ រួមទាំងគណបក្សនយោបាយមួយចំនួនផងដែរ បានប្រកាសគាំទ្រចំពោះការរៀបចំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧។ ចំណែកនៅលើបណ្ដាញសង្គមនានាវិញ ក៏មានសារអបអរសាទរ និងគាំទ្រយ៉ាងច្រើនផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ