Connect with us

ព័ត៌មានជាតិ

ម្ទេសស្រស់មានតម្លៃចន្លោះពី ៤ពាន់ ទៅជិត១ម៉ឺនរៀលក្នុងមួយគីឡូ នៅឆមាសទី១ ឆ្នាំ ២០២៣

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។ បើតាមការចុះផ្សាយតម្លៃបោះដុំផលិតផលកសិកម្ម ប្រចាំថ្ងៃ នៅលើគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកសិកម្មបានឱ្យដឹងថា បើមើលពីនិន្នាការតម្លៃរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះ តម្លៃម្ទេសអាច​ហក់ឡើងខ្ពស់បំផុតដល់ទៅ ២០ ០០០រៀល ក្នុងមួយគីឡូក្រាមក្នុងខែមិថុនា និងខែមករា ហើយបានធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែតុលា។ លើសពីនេះតម្លៃម្ទេស​មានការប្រែប្រួលគម្លាតតម្លៃខ្លាំងនៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា។

បើតាមក្រសួងកសិកម្ម ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជា គេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទ​ម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ។

ម្ទេសជាបន្លែដែលសម្បូរវីតាមីនដូចជា A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាមដែលអាចកាត់បន្ថយ​ជំងឺគាំងបេះដូង ប៉ុន្តែមិនត្រូវពិសារលើសកម្រិតនោះទេ។

ម្ទេសមិនរើសដីដាំដុះទេ ប៉ុន្តែដីដែលល្អសម្រាប់ម្ទេសគឺជាដីមានជីជាតិល្អ ក្បែរប្រភពទឹក ឬជាដីល្បាប់ល្បាយខ្សាច់ ធូរ សម្បូរទៅដោយជាតិមមោគ និងសារធាតុចិញ្ចឹមខ្ពស់ វាត្រូវការទឹកជាមធ្យមក្នុងកម្រិតសំណើមដីពី ៦៥ ទៅ៧០ភាគរយ។

ដំណាំម្ទេសមិនងាយស្រួលក្នុងការដាំដុះប៉ុន្មានទេ វាមានជំងឺច្រើនដូចច្នេះកសិករត្រូវយល់ដឹង និងអនុវត្តច្ចេកទេស​ដូចជាការជ្រើសពូជ រៀបចំដី ដាក់ជី បញ្ចេញបញ្ចូលទឹក និងថែទាំ ទើបទទួលបានទិន្នផលល្អ។

ការដាំម្ទេសនៅរដូវក្តៅមានបញ្ហាប្រឈមច្រើនដូចជា សត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត ហើយរដូវកាលសមស្រប​សម្រាប់ដំណាំម្ទេស គឺ រដូវរំហើយចាប់ពីខែតុលា និងវិច្ឆិកា ប្រមូលផលនៅខែកុម្ភៈ និងដាំនៅរដូវប្រាំងចាប់ពីខែឧសភា ប្រមូលផលនៅខែសីហា។

ម្ទេសជាដំណាំមិនប្រកាន់រដូវអាចដាំដុះបានពេញមួយឆ្នាំ អាចប្រមូលផលបានចាប់ពីដាំដុះរយៈពេល ៦៥ ទៅ៨០ថ្ងៃ អាស្រ័យតាមពូជដែលបានជ្រើសរើស ហើយអាចប្រមូលបានច្រើនដងបន្តបន្ទាប់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម