Connect with us

ព័ត៌មានជាតិ

លក្ខណៈពិសេសរបស់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម»

បានផុស

នៅ

សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ជាតំបន់អេកូទេសចរណ៍មួយ ដែលទេសចរជាតិ-​អន្តរជាតិ មិន​ដែល​រំលង​ឡើយ រាល់ពេលបានមកកម្សាន្តក្នុង​ទឹកដីនៃខេត្ត​កោះកុង។ ថ្វីបើស្ថានភាពផ្លូវទៅតំបន់ទេសចរណ៍មួយនេះ រៀងវែង​ឆ្ងាយ​បន្តិច និងជាផ្លូវ​ឡើង​ចុះភ្នំខ្ពស់ តែតំបន់មួយនេះ អាចផ្តល់ការកម្សាន្តសម្បូរបែបដល់ទេសចរ មានទាំង​ដំណើរកម្សាន្ត ជិះទូកមើលទេសភាព ងូតទឹក រួមនឹងការស្នាក់លក្ខណៈឯកជនតាមចំណូលចិត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ទេសចរណ៍មួយនេះ ក៏ទើបតែនឹងប្រកាសទទួលស្គាល់ជាផ្លូវការ ដោយក្រសួងបរិស្ថាន តាមប្រកាស​លេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល ពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា» ក្នុងន័យដើម្បីគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព។

បើនិយាយពី​លក្ខណៈពិសេសរបស់ សហគមន៍ការពារធម្មជាតិមួយនេះ គឺជាផ្នែកប្រមូលផ្តុំដ៏ធំនៃធម្មជាតិ មានទឹកធ្លាក់ ដងព្រែកដែលហ៊ុំព័ទ្ធដោយប្រជុំភ្នំតូចធំ កំពុងចាំងឆ្លុះចូលក្នុងផ្ទៃទឹក បង្កើតបានជាទស្សនីយល្អឯក។ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃធម្មជាតិ​ ដែលនៅហែរហម​ដំណើរ យើង​ក៏អាច​ទស្សនា​រីស៊ត​ប៉ុន្មានកន្លែងទើបនឹងបង្កើតថ្មី តាមបណ្តាយផ្លូវទឹក​ខៀវស្រងាត់នេះ មុននឹងទៅដល់គោលដៅផងដែរ។

ក្រៅពីរុក្ខជាតិព្រៃភ្នំ ជីវចម្រុះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះ​សហគមន៍តំបន់​ការពារ​ធម្មជាតិ​មួយនេះ គឺទិដ្ឋភាពដ៏កម្រ នៃទឹកធ្លាក់ធម្មជាតិ ដែលជាស្ថានភាពទឹកសាប ប្រសព្វនឹងទឹកសមុទ្រ ពោលគឺទឹកធ្លាក់ហូរចូលទៅក្នុងសមុទ្រ (ពាក់កណ្តាលទឹកសាប ពាក់កណ្តាលទឹកប្រៃ)។

គួរបញ្ជាក់ថា ការធ្វើដំណើរទៅកាន់តំបន់ទឹកធ្លាក់នេះ គឺប្រើពេលប្រហែលជាជិត ៣ម៉ោង ចម្ងាយប្រមាណ ១៤២គីឡូ​ម៉ែត្រ នឹងដល់ទីតាំងចំណុចស្ពានតាតៃ ហើយដើម្បីបានទៅកម្សាន្តទឹកធ្លាក់ គឺត្រូវបន្តដំណើរដោយទូក ដែលយើងនឹងឃើញមានទីតាំងចំណតទូកនៅក្រោមស្ពានតែម្តង។ ចំពោះការជួលទូក១គ្រឿង គឺមានតម្លៃ ១២ម៉ឺនរៀល សម្រាប់គោលដៅ​ទស្សនារីសត​និងទឹកធ្លាក់ ប៉ុន្តែក្នុងនោះ គេក៏មានជាជម្រើសឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង ដោយចំណាយតែ ៨ម៉ឺនរៀល និងប្រើពេលប្រហែល ១០-១៥នាទី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម