ព័ត៌មានជាតិ
តើផ្សារធំៗបី អូឡាំពិច អូឬស្សី និងបឹងកេងកង មានដំណើរការយ៉ាងណាហើយ?
ផ្សារបោះដុំ និងលក់រាយអីវ៉ាន់គ្រប់ប្រភេទជាពិសេសសម្លៀកបំពាក់ ចំនួនបី នៅរាជធានីភ្នំពេញ ដែលមានអាយុកាលយូរមកហើយ រួមមាន ផ្សារអូឡាំពិច ផ្សារអូឬស្សី និងផ្សារបឹងកេងកង មានដំណើរការយ៉ាងណាហើយ នៅក្រោយវិបត្តិកូវីដ-១៩នេះ។
លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឫស្សី បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងឆ្នាំ ២០២៣នេះ ការលក់ដូររបស់ក្រុមអាជីវករ មានដំណើរការល្អ បើធៀបទៅនឹងឆ្នាំ ២០២២ កន្លងទៅ។ ប៉ុន្តែក្រឡែកទៅមើលលំហូររបស់អតិថិជនចូលផ្សារហាក់មានការធ្លាក់ចុះបន្ដិចបន្ដួចជាងឆ្នាំមុន។ ទោះយ៉ាងណា លោកមើលឃើញថា ក្រោយពេលបោះឆ្នោតបានបញ្ចប់ប៉ុន្មានថ្ងៃមកនេះ កំណើនអតិថិជនមានស្ថានភាពល្អប្រសើរឡើងវិញ។
លោក ឡយ ស៊ាងអាង បានឱ្យដឹងទៀតថា មកទល់ពេលនេះនៅក្នុងផ្សារអូឬស្សី មានតូបលក់ដូរប្រមាណជិត ៦ពាន់កន្លែង ដោយមានអីវ៉ាន់ច្រើនមុខ ដូចជា សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងគ្រឿងឧបភោគបរិភោគ ជាដើម។ ក្នុងនោះ ផ្នែកលក់ដូរម្ហូបអាហារ មិនមានការប្រែប្រួលនោះទេ ប៉ុន្តែផ្នែកសម្លៀកបំពាក់ មានការធ្លាក់ចុះបន្តិចបន្តួច បើធៀបទៅនឹងឆ្នាំ ២០២២។
ដូចគ្នានេះដែរ លោក ឯក និមល ប្រធានផ្សារបឹងកេងកង បានឱ្យដឹងថា បច្ចុប្បន្ននេះ ចរន្តនៃការលក់ដូរនៅក្នុងផ្សារបឹងកេងកង មានការធ្លាក់ចុះបន្តិចទាំងអាជីវករ និងតូបលក់ដូរ ពោលគឺប្រហែល ១៥ ភាគរយ បើធៀបនឹងមុនកើតមានវិបត្តិកូវីដ។ លោកបានបន្ថែមថា ស្ថានភាពនៃការធ្លាក់ចុះបរិមាណផ្គត់ផ្គង់ ចែកចាយ ទៅលើសម្លៀកបំពាក់ បន្លែផ្លែឈើ តែមានការកើនឡើងចំពោះការលក់ដូរម្ហូបចម្អិតស្រាប់។ ទន្ទឹមនឹងការធ្លាក់ចុះទីផ្សារនេះ លោក ឯក និមល បានសំណូមពរដល់អាជីវករទាំងអស់ ត្រូវប្រើប្រាស់ពាក្យសម្ដី និងឥរិយាបទ ប្រកបដោយភាពរួសរាយរាក់ទាក់ ដើម្បីទាក់ទាញអតិថិជនឡើងវិញ។
ដោយឡែកផ្សារអូឡាំពិច នៅឆ្នាំ ២០២៣នេះ មានដំណើរការលក់ដូរល្អប្រសើរជាងមុន បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់។ នេះបើតាមការបញ្ជាក់របស់លោក ថៃ ធួន ប្រធានផ្សារអូឡាំពិច។
លោក ថៃ ធួន បានថ្លែងប្រាប់កម្ពុជាថ្មីថា មកទល់ពេលនេះ ផ្សារអូឡាំពិចមានតូបលក់ដូរប្រហែលជាង ៣ពាន់កន្លែង ដែលកំពង់ដំណើរការ។ ក្រៅពីដំណើរការលក់ដូរល្អប្រសើរហើយនោះ ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព ផ្សារអូឡាំពិច អាជ្ញាធរ បានយកចិត្តទុកដាក់ខ្ពស់ ដោយរក្សាសន្តិសុខជូនអាជីវករ និងអតិថិជនយ៉ាងតឹងរ៉ឹងគ្រប់ច្រកទាំងអស់។
សូមបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល បានផ្តល់សិទ្ធិដល់វិស័យឯកជន ឱ្យមានការអភិវឌ្ឍផ្សារទំនើបៗជាច្រើននៅរាជធានីភ្នំពេញយ៉ាងណាក្តី តែផ្សារប្រពៃណីទាំងបី នៅតែពេញនិយមទាក់ទាញអតិថិជនយ៉ាងច្រើនទាំងបោះដុំ និងលក់រាយ ជាពិសេសទំនិញចេញពីផ្សារទាំងបីនេះ ចែកចាយស្ទើរគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា៕
អត្ថបទ ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា