Connect with us

ជីវិតកម្សាន្ដ

Drake ចំណាយប្រាក់ជាងមួយលានដុល្លារ ទិញចិញ្ចៀនរបស់ Tupac

បានផុស

នៅ

Tupac គឺជាតារារ៉េប-សម្ដែងអាមេរិកមួយរូបដ៏ល្បី ប៉ុន្តែលោកបានស្លាប់តាំងពីអាយុ ២៥ ឆ្នាំដោយសារឃាតកម្មក្នុងឆ្នាំ ១៩៩៦ ។ ថ្មីៗនេះ ចិញ្ចៀនរបស់ Tupac ម៉ូដមកុដបានដាក់លក់នៅផ្ទះដេញថ្លៃ Sotheby’s ក្នុងតម្លៃជាង ១ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រាប់តែតារារ៉េបកាណាដា Drake ធ្វើការបង្ហោះរូបចិញ្ចៀននៅក្នុង Story បណ្ដាញសង្គម Instagram របស់លោក ទើបមហាជនដឹងថាគាត់ជាអ្នកទិញសោះ ។ យ៉ាងណាអ្នកគាំទ្រមិនភ្ញាក់ផ្អើលនឹងការចំណាយប៉ុន្មានឡើយ ព្រោះ Drake មានទ្រព្យសម្បត្តិសរុបដល់ទៅ ២៧០ លានដុល្លារឯណោះ ។

លោក Tupac ​បាន​រចនាម៉ូដចិញ្ចៀនមកុដដោយ​ខ្លួន​ឯងជាពិសេស ថែមទាំងពាក់វា​​​ក្នុង​កម្មវិធី MTV Video Music Awards (VMAs) ឆ្នាំ ១៩៩៦ ទៀតផង ។ យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ចិញ្ចៀននេះចារឈ្មោះ Pac & Dada 1996 តំណាងឲ្យការភ្ជាប់ពាក្យរវាង Tupac និង Kidada Jones ដែលជាតារាសម្ដែងស្រីម្នាក់ ។

ជាក់ស្ដែងចិញ្ចៀន Tupac ត្រូវបានដាក់លក់កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា ហើយវាក្លាយជាវត្ថុបុរាណហ៊ីបហបដ៏មានតម្លៃបំផុតមិនធ្លាប់នៅឯការដេញថ្លៃ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Musictech

ចុចអាន៖ វត្ថុប្រើប្រាស់របស់តារាល្បីៗ ដាក់ដេញថ្លៃតម្លៃវាល់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម