Connect with us

ព័ត៌មានអន្ដរជាតិ

កម្រាលឥដ្ឋមាសក្នុងវិមានអធិរាជនៅ ចិន ដេញថ្លៃរាប់លានដុល្លារ សូម្បីមានលុយក៏មិនអាចធ្វើជាម្ចាស់

បានផុស

នៅ

នៅក្នុងការដេញថ្លៃវត្ថុបុរាណមួយ ឥដ្ឋមាសមួយគូក្នុងទីក្រុងហាមឃាត់ Forbidden City ត្រូវបានលក់ក្នុងតម្លៃ ៨០០,០០០ យន់ (១១១,៩១៤ដុល្លារ) ពោលគឺឥដ្ឋមួយមានតម្លៃ ៥៤,៨៦៣ដុល្លារ។

វិមានអធិរាជ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងហាមឃាត់ ឬហៅម្យ៉ាងទៀតថា វិមានអធិរាជ គឺជាកន្លែងស្នាក់នៅរបស់អធិរាជបុរាណ​នៃ​ប្រទេស​ចិន។ សាងសង់ក្នុងឆ្នាំ ១៤០៦ បន្ទាប់ពី ១៤ ឆ្នាំ ពោល​គឺ ១៤២០ សំណង់​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​បញ្ចប់។ វាបាន​ក្លាយ​ជា​មជ្ឈមណ្ឌល​អំណាច​កំពូល​នៃ​រាជវង្ស​ចិន​ទាំងពីរ​អស់​រយៈពេល​ជាង​ប្រាំ​សតវត្ស​មក​ហើយ។

យោង​តាម​សារមន្ទីរ Palace ទីក្រុង​ហាមឃាត់​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កំពែង​ខ្ពស់ ១០ម៉ែត្រ និង​ទទឹង ៥២ ម៉ែត្រ បណ្ដោយ ៩៦១ម៉ែត្រពីខាងជើងទៅខាងត្បូង និង ៧៥៣ ម៉ែត្រ​ពី​ខាងកើត​ទៅ​ខាងលិច ទទឹង​ជាង ៧២០,០០០ម៉ែត្រការ៉េ ឬប្រហែលជាង១០០ ដង។ កំណត់ត្រាបេតិកភណ្ឌរបស់អង្គការយូណេស្កូក៏បង្ហាញផងដែរថា ទីក្រុងហាមឃាត់មានបន្ទប់ជិត ១០,០០០ ដែលមានគ្រឿងសង្ហារឹម ស្នាដៃ​សិល្បៈ និង​សួនច្បារទេសភាពជាច្រើន។ មនុស្ស​មួយ​ចំនួន​បាន​ប៉ាន់ប្រមាណ​ថា ​វានឹងចំណាយពេលលើសពី ២ សប្ដាហ៍​ដើម្បី​ឆ្លងកាត់​វត្ថុ​បុរាណ​នេះ។

មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ទីក្រុងហាមឃាត់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាថ៌កំបាំងជាច្រើនដែលធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើល។ មនុស្ស​ជា​ច្រើន​តែង​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ថា Forbidden City ត្រូវ​បាន​ក្រាល​ដោយ​ឥដ្ឋ​ពណ៌​លឿងមាសឆ្អិនឆ្អៅ។ សិប្បករឬមនុស្សដែលមានចំណេះដឹងអំពីសម្ភារៈនៅពេលនោះបានចាត់ទុកកម្រាលឥដ្ឋនៅក្នុងទីក្រុងហាមឃាត់មានតម្លៃជាងមាសទៅទៀត។ ដោយសារតែដំណើរការនៃការបញ្ចប់ឥដ្ឋត្រូវចំណាយពេលដល់ទៅ ៧២០ ថ្ងៃ ជាមួយនឹងដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ដែលទាមទារជំនាញដ៏ប៉ិនប្រសប់របស់សិប្បករ។

ដោយសារដំណើរការផលិតដ៏លំបាក និងខុសគ្នា គុណភាពគឺល្អជាងឥដ្ឋធម្មតា ដូច្នេះមានតែគ្រួសារអ្នកមាន និងកុកងឺនៅពេលនោះប៉ុណ្ណោះដែលអាចប្រើឥដ្ឋស៊ូចូវបាន។ សិប្បករក្នុងផលិតកម្មតែងប្រដូចការខិតខំប្រឹងប្រែងដើម្បីធ្វើឥដ្ឋថាជា ចំនួនមាសឥដ្ឋ។

យ៉ាងណាមិញ នៅក្នុងការដេញថ្លៃវត្ថុបុរាណមួយនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ឥដ្ឋមាសមួយគូក្រុង Suzhou ត្រូវបានលក់ក្នុងតម្លៃ ៨០០,០០០ យន់ ។ អាថ៌កំបាំងនៃការបង្កើតឥដ្ឋមាស នៅក្នុងទីក្រុងហាមឃាត់ត្រូវបានបាត់បង់ ហើយគ្មាននរណាម្នាក់អាចបង្កើតផលិតផលស្រដៀងគ្នានេះបានទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស ចិន ម្នាក់ អង្គុយផឹកកាហ្វេក្នុងហាង ត្រូវស្លាបកង្ហារធ្លាក់ចំក្បាលភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ចរាចរណ៍១៧ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម