Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រ ថៃ មានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រ ពាក់ព័ន្ធស្ថានភាពនយោបាយក្នុងប្រទេស

បានផុស

នៅ

ទីបំផុត ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានយាងចេញមក និងមានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រអំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ក្នុងអំឡុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧១ ព្រះវស្សារបស់ព្រះអង្គ ។

មានព្រះបន្ទូលនៅឯរាជបល្ល័ង Amarindra Vinijaya ក្នុងព្រះបរមរាជវាំង ព្រះអង្គបានសម្ដែងព្រះទ័យដាស់តឿនដល់ប្រជារាស្ត្រថៃទាំងអស់ឲ្យប្រើប្រាជ្ញា និងការវិនិច្ឆ័យ ហើយតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ មិនត្រឹមតែជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រយោជន៍ដល់អ្នកដទៃផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន មានព្រះបន្ទូលទៀតថា ព្រះរាជកិច្ចដើម្បីនាំមកនូវភាពរីកចម្រើនរបស់ប្រទេសជាតិ គឺជាព្រះរាជកិច្ចការដ៏សំខាន់បំផុត ហើយទាមទារនូវអភិបាលកិច្ចល្អ និងឆ្លាតវៃដូចគ្នាផងដែរ ជាពិសេសការគាំទ្រពីប្រជាជាតិទាំងមូលតែម្ដង ។

ជាចុងក្រោយព្រះអង្គម្ចាស់បញ្ជាក់ថា “ខ្ញុំសូមជូនពរឲ្យអស់លោកដែលកាន់មុខតំណែងសំខាន់ៗក្នុងស្ថាប័នធំៗ ក៏ដូចជាប្រជានុរាស្ត្រ ធ្វើអ្វីតាមប្រាជ្ញា និងការវិនិច្ឆ័យ តាំងចិត្តក្នុងការអនុវត្តការងារដែលល្អ និងត្រឹមត្រូវសម្រាប់ខ្លួន និងអ្នកដទៃ ហើយលទ្ធផលនៃសកម្មភាពទាំងនេះនឹងនាំទៅរកភាពរីកចម្រើនរបស់ប្រទេសជាតិ និងសន្តិភាព និងសុភមង្គលរបស់ប្រជាពលរដ្ឋ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ តុលាការធម្មនុញ្ញ ថៃ ដាក់ថ្ងៃប្រកាសគាំទ្រ ឬបដិសេធញត្តិឲ្យលោក Pita ឈរឈ្មោះនាយករដ្ឋមន្ត្រីជុំទី២ ឬអត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៤ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៥ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥០ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម