Connect with us

ព័ត៌មានជាតិ

វត្តសិលាមរកត ទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីអាជ្ញាធរខេត្តកោះកុង

បានផុស

នៅ

កោះកុង៖ ព្រះសង្ឃគង់នៅវត្តសិលាមរកត ហៅវត្តភ្នំក្រុង ស្ថិតនៅឃុំព្រែកខ្សាច់ បានទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ក្រោយពីមានការវេរប្រគេនជូនពីក្រុមអាជ្ញាធរខេត្តកោះកុង។ ទន្ទឹមនោះ អាជ្ញាធរក៏ថ្លែងអំណអរគុណចំពោះប្រជាពលរដ្ឋ​ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង  និងក្រុមការងារខេត្ត បាននាំយកទៀនវស្សា និងទេយ្យវត្ថុ វេរប្រគេន​ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅក្នុងវត្តសិលាមរកត ហៅវត្តភ្នំក្រុង ឃុំ ព្រែកខ្សាច់ ស្រុកគិរីសាគរ។

លោកអភិបាលរងខេត្ត បន្ថែមថា ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវប្រគេនព្រះសង្ឃ រួមមាន៖ -ទៀនវស្សា អង្ករ ស្លាដក សាប៊ូលាងចាន ប្រេងឆា មី ត្រីខ ទឹកស៊ីអ៊ីវ អំបិល ស្ករ ប៊ីចេង ទឹកត្រី ទឹកផ្លែឈើ ទឹកសុទ្ធ ភេសជ្ជះ និងបច្ច័យ​កសាង​វត្តមួយចំនួន។

លោក ហាក់ ឡេង បានបញ្ជាក់ទៀតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ថា សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនបានប្រកាន់ខ្ជាប់ ស្របពេលនៃពិធីបុណ្យចូលព្រះវស្សា បានឈានមកដល់ រូបលោកតំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងក្រុមការងារខេត្ត ក្រុមការងារស្រុកគិរីសាគរ  បាននាំយកទៀនវស្សា និងទ័យវត្ថុ វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា។

ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា  មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ បំពេញកិច្ចជួយឧបត្ថម្ភគាំទ្រ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស អាស្រយ័ដោយ រដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យភិក្ខុសង្ឃមានការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក៏ដូចជាការរួមចំណែក លើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿង តរៀងទៅ។

ជាមួយគ្នានេះ លោក ហាក់ ឡេង ក៏ថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកខ្សាច់ ដែលបានអញ្ចើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយដណ្តើមជ័យជម្នះដ៏លើសលុប ដើម្បីបន្តដឹកនាំការ​អភិវឌ្ឍន៍ និងរក្សាសន្តិភាពជូនប្រទេសបន្តទៀត៕

  (អត្តបទៈ សិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច១ ម៉ោង មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម២ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម