Connect with us

ព័ត៌មានជាតិ

លោក​អភិបាលរង​ខេត្ត​កោះកុង បន្ត​អរគុណ​ពលរដ្ឋ​ឃុំ​ជ្រោយ​ស្វាយ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​លើសលប់

បានផុស

នៅ

កោះកុង​ ៖ លោក ហាក់ ឡេង អភិបាលរង​ខេត្តកោះកុង បន្ត​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​យាយ​តា ប្រជាពលរដ្ឋ និង​យុវជន​នៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ដែល​ស្រឡាញ់​គាំទ្រ និង​ជឿជាក់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​លើសលុប កន្លងទៅនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​អរគុណ​របស់​លោក​អភិបាលរង​ខេត្តកោះកុង​នៅ​ពេល​នេះ ធ្វើឡើង​ដែល​លោក និង​ភរិយា​តំណាង​លោកស្រី​មិថុនា ភូ​ថង អភិបាលខេត្ត អញ្ជើញ​ប្រគេន​ទៀនវស្សា និង​ទ័យ​វត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​មុនី​ជល​ទ្ធា​រាម ហៅ​វត្ត​ជ្រោយ​ស្វាយ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៣​។

លោក ហាក់ ឡេង បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត ហ៊ុន​ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី និង​លោកស្រី​អភិបាលខេត្ត​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​រស់នៅក្នុង​ឃុំ​ជ្រោយ​ស្វាយ​។ បើ​តាម​លោក​អភិបាលរង​ខេត្ត ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ប្រជាពលរដ្ឋ​ពិតជា​ត្រឹមត្រូវ​តាម​កាលៈទេសៈ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​ឆ្លងកាត់​សង្គ្រាម​រាប់រយឆ្នាំ​មកហើយ​។

ក្នុង​សម័យ​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ស្វែងរក​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ជូន​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាយ​ពេញ​នៅលើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​ផង​។ ដើម្បី​សន្តិភាព ស្ថេរភាព​នយោបាយ​ឈ្នះ​ឈ្នះ សម្តេច​បាន​ជ្រើសតាំង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​រក្សា​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។

ឆ្លៀតឱកាស​នោះ លោក ហាក់ ឡេង ក៏បាន​ផ្សព្វផ្សាយ​ជូន​លោកយាយ​លោកតា មីងមា ពុទ្ធបរិស័ទ ជាពិសេស​ដែល​មាន​កូន​មាន​ចៅ ចង់​បន្ត​សិក្សា​នៅ​មហាវិទ្យាល័យ សកលវិទ្យាល័យ ហើយ​ខ្វះ​លទ្ធភាព​បង់ថ្លៃ​សាលា គឺអាច​ទាក់ទង​មក​រូបលោក​ផ្ទាល់ ដែល​ជា​ប្រធាន​ក្រុមការងារ អមត ខេត្ត។

ការ​ផ្តល់​ព័ត៌មាន​អំពី​ការសិក្សា​អាហារូបករណ៍​ឥតគិតថ្លៃ ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​ចំពោះ​គ្រួសារ​ងាយ​រងគ្រោះ​ដែល​មិន​អាច​ឱ្យ​កូន​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ បន្ទាប់ពី​ចប់​បាក់​ឌុប ទើប​ឯក​ឧ​ត្តម​បណ្ឌិត​ហ៊ុន ​ម៉ា​ណែ​ត ​បាន​បង្កើត​សមាគម​សិស្ស​-​និស្សិត​ក្រីក្រ​នៅ​ទូទាំង​ប្រទេស សម្រាប់​និស្សិត​ក្រីក្រ​បន្ត​ការសិក្សា ​សម្រាប់​អាណត្តិ​ទី​៧ អាជ្ញាធរ​ខេត្តកោះកុង ក៏​ជឿជាក់ថា រាជរដ្ឋាភិបាល នឹង​បង្កើន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ឃុំ​ជ្រោយ​ស្វាយ ជាពិសេស​ផ្លូវ​ថ្នាល​ចូល​ឃុំ​ជ្រោយ​ស្វាយ​កំពុងតែ​កសាង និង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាងមុខ​។ ក្រោយពី​ផ្លូវ​កសាង​រួច គឺ​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​នឹង​មក​កម្សាន្ត​នៅ​ឃុំ​នេះ​កាន់​តែ​ច្រើន​បន្ថែមទៀត ហើយ​បងប្អូន​អាច​លក់ដូរ​ផល​នេសាទ​កាន់តែ​បាន​ច្រើន​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៨ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៩ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥៤ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម