Connect with us

ព័ត៌មានជាតិ

តើក្រសួងណាខ្លះមានគ្រឹះស្ថានឧត្ដមសិក្សាសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សផ្ទាល់ខ្លួន?

បានផុស

នៅ

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​សរុប​ចំនួន ១៣០ ក្នុង​នោះ​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន ៤៨ និង​គ្រឹះស្ថាន​ឯកជន​ចំនួន ៨២ មាន​ទីតាំង​នៅ ២០ ខេត្ត និង​រាជធានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំង ១៣០ នោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ស្ថាប័ន​ចំនួន ១៦ ដោយ​ក្នុង​នោះ​រួមមាន ៖ទី១.ក្រសួង​អប់រំ យុវជន និង​កីឡា គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ចំនួន ៨២ ក្នុង​នោះ​រដ្ឋ​ចំនួន ១៣ និង​ឯកជន​ចំនួន ៦៩។ គ្រឹះស្ថានសិក្សា ៤៥ ផ្តល់​សេវា​អប់រំ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្នុង​នោះ​គ្រឹះស្ថាន​រដ្ឋ​ចំនួន ១០ និង​ឯកជន​ចំនួន ៣៥ និង​គ្រឹះស្ថាន​ផ្ដល់​សេវា​អប់រំ​ថ្នាក់បណ្ឌិត​មាន​ចំនួន ២១ ក្នុង​នោះ រដ្ឋ ៦ និង​ឯកជន ១៥។ ទី២.ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ចំនួន ២៥ ក្នុង​នោះ​រដ្ឋ​ចំនួន ១២ និង​ឯកជន​ចំនួន ១៣។ ទី៣.ក្រសួង​ការពារ​ជាតិ គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ចំនួន ៥។ ទី៤.​ក្រសួង​ធម្មការ និង​សាសនា គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ៣។ ទី៥.​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ៣។ ទី៦. ក្រសួង​សុខាភិបាល គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ២។ ទី៧.ក្រសួងមហាផ្ទៃ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។ ទី៨.ទីស្ដីការ​គណៈរដ្ឋមន្ត្រី គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។ ទី៩.ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។ ទី១០.ធនាគារ​ជាតិ គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ចំនួន ១។ ទី១១.ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ចំនួន ១។ ទី១២.ក្រសួង​រ៉ែ និង​ថាមពល គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។ ទី១៣.ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។ ទី១៤.ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។ ទី១៥.ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១ និង ទី១៦.ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន ១។

បើ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​សិក្សា ២០២០-២០២១ សិក្សា​តាម​វិស័យ ក្នុង​នោះ ៦៩ ភាគរយ សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ហើយ ៤២ ភាគរយ សិក្សា​ជំនាញ​ធុរកិច្ច រួមមាន ៖ គណនេយ្យ, សេដ្ឋកិច្ច ,ធនាគារ ,ហិរញ្ញវត្ថុ ,គ្រប់គ្រង, និស្សិត ៦ ភាគរយ សិក្សា​ជំនាញ​ច្បាប់ ,និស្សិត ៩ ភាគរយ សិក្សា​ជំនាញ​ភាសាបរទេស ,និស្សិត ៣ ភាគរយ សិក្សា​ជំនាញ​ទេសចរណ៍ ,និង និស្សិត ៩ ភាគរយ សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​សង្គម និង​សិល្បៈ​ផ្សេងទៀត។

ចំណែក​និស្សិត​រៀន​ជំនាញ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិតវិទ្យា ដែល​ហៅ​កាត់​ថា «ស្ទែម» មាន​ចំនួន ៣១ ភាគរយ ក្នុង​នោះ ៥ ភាគរយ សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​មូលដ្ឋាន ,១០ ភាគរយ សិក្សា​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ,៨ ភាគរយ សិក្សា​ជំនាញ​វិស្វកម្ម, ៣ ភាគរយ សិក្សា​ជំនាញ​កសិកម្ម និង ៥ ភាគរយ សិក្សា​ជំនាញ​សុខាភិបាល។ ជា​រួម រយៈពេល ៥ ឆ្នាំ ការ​សិក្សា​ជំនាញ«ស្ទែម» បាន​កើន​ពី ២៦.៨៣ ភាគរយ នៅ​ឆ្នាំ​សិក្សា ២០១៦-២០១៧ ដល់ ៣០.៦៩ ភាគរយ នៅ​ឆ្នាំ​សិក្សា ២០២០-២០២១៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម