ជីវិតកម្សាន្ដ
តើតារា K-pop លោក Jackson ពិតជាត្រូវ ថៃ ជួលឲ្យរើសសំរាមដូចការចុះផ្សាយមែនឬ?
កាលពីប៉ុន្មានថ្ងៃមកនេះ សារព័ត៌មាននៅថៃជាច្រើនបានបង្ហាញចំណងជើងធំៗថា “ថៃជួលតារា K-pop លោក Jackson Wang ឲ្យមករើសសំរាម” ស្របពេលដែលនៅប្រទេសនេះបានយករូបភាពយុវជនស្ម័គ្រចិត្តរើសសំរាមកម្ពុជាមកផ្សាយជារបស់ខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធអ្នកស្ម័គ្រចិត្តរើសសំរាមជនជាតិខ្មែរ បានធ្វើឲ្យមហាជនជាច្រើនសម្រុកចូលទៅបញ្ចេញមតិហើយថារូបភាពនេះគឺនៅប្រទេសកម្ពុជានោះទេ។ ដែលនេះបានធ្វើឲ្យខាងថៃមានការខឹងសម្បារ រហូតហ៊ានចំណាយលុយជួលតារា K-pop មានដើមកំណើតចិន-ហុងកុង Jackson Wang មករើសសំរាមក្នុងប្រទេសខ្លួន ហើយខណៈកាលពីពេលថ្មីៗនេះ លោកក៏លេចមុខក្នុងនាមជាគ្គលិកហាង 7-Eleven ថែមទៀត។
ទាក់ទិននឹងរូបភាពរើសសំរាមនិងព្រមទាំងស្លៀកពាក់ជាបុគ្គលិកហាង 7-Eleven សុទ្ធតែមិនមែនជាការពិតដូចខាងប្រទេសថៃផ្សាយបំផ្លើសការពិតព្រោងព្រាតនោះទេ។ តាមពិតសមាជិកក្រុម Got7 រូបនេះ បានធ្វើដំណើរមកកាន់ប្រទេសថៃជាញឹកញាប់ ក្នុងនាមសម្ព័ន្ធមិត្តជាមួយសមាជិកក្រុមរបស់លោកគឺ BamBam និង Lisa ក្រុម Blackpink ព្រមទាំងតារាល្បីៗក្នុងប្រទេសថៃជាច្រើនទៀតតែប៉ុណ្ណោះ។ ហើយ Jackson តែងតែត្រូវប្រជាជនថៃចាត់ទុកដូចជាគ្រួសារ ក្នុងពេលដែលកម្មវិធីធំៗក្នុងប្រទេសមួយនេះតែងតែអញ្ញើញលោកមកមិនឲ្យអាក់ខានឡើយ។
ជាក់ស្ដែងកាលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ Jackson Wang ដែលជាសិល្បករកូរ៉េដ៏ល្បីល្បាញក៏បានចូលរួមក្នុងព្រឹត្តិការណ៍ “Save the world with C-True, collect, separate, recycle” ដែលជាសកម្មភាពមួយស្របតាមគោលនយោបាយមិនបង្ហូរ។ ដោយរូបលោកស្ម័គ្រចិត្តជិះទូកប្រមូលសំរាមជាមួយអភិបាលក្រុងបាងកកលោក Chatchart នៅក្នុងសង្កាត់ព្រែក Soi Lad Phrao Wang Hin 41 ស្រុក Chatuchak ដែលបរិមាណសរុបពីការប្រមូលសំរាមក្នុងប្រឡាយថ្ងៃនោះទទួលបានកាកសំណល់រហូតដល់ ២.២ តោន។
ក្រោយមកនៅថ្ងៃ ២៧ ខែកក្កដា រូបភាពរបស់លោកក្នុងនាមជាបុគ្គលិកក្នុងហាង 7-Eleven បានលេចម្ដងទៀត រហូតធ្វើឲ្យមហាជនជាច្រើននិយាយថា លោកពិតជាធ្លាក់ខ្លួនក្លាយបុគ្គលិកហាង និងដើររើសសំរាមក្នុងប្រទេសថៃពិតមែន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ប្រភព៖komchadluek N bangkokbiznews
ចុចអាន៖Lisa ចាកចេញ ក្រុម BLACKPINK អាចមិនល្បីដូចមុន ហើយ YG នឹងធ្លាក់ភាគហ៊ុនកាន់តែខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព