សន្តិសុខសង្គម
ស្ពាន២កន្លែងក្នុងស្រុកសំឡូត ត្រូវបានកាត់ផ្តាច់ ដោយសារជំនន់ទឹកភ្លៀង
ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ពានចំនួន២កន្លែងក្នុងស្រុកសំឡូត ត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ រួមជាមួយ និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឱ្យប្រភពទឹកនៅក្បាលស្ទឹងចាប់ផ្តើមហក់ឡើង។
យោងតាមប្រភពមួយចំនួនបានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតទាំងមូលបានធ្វើឱ្យទឹកអូរ ព្រែក ស្ទឹងចាប់ផ្តើមស្ទុះឡើងយ៉ាងលឿន និងធ្វើឱ្យលិចផ្លូវជាច្រើនកន្លែង ហើយកន្លាំងទឹកហូរបានច្រោះដី បាក់ស្ពានចំនួន២កន្លែង គឺស្ពានទី១ នៅចំនុច វាលប្រលាន និងទី២ នៅចំណុច ចំណោទ ចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ដោយឡែកក្នុងតំបន់រមណីយដ្ឋាន កំពង់ទូក ស្ថិតក្នុង ភូមិកំពង់ទូក ឃុំមានជ័យ ក្នុងស្រុកសំឡូត ក៏បានលិចយ៉ាងធ្ងន់ធ្ងរដែរ។
ប្រភពដដែលបានបន្តថា ចំណែកចម្ការទុរេន និងផលដំណាំនានា ក៏ទទួលរងនូវការលិចលង់ដោយសារទឹកជំនន់នេះដែរ ប៉ុន្តែមិនមានបញ្ហាដល់ជីវិតមនុស្សឡើយ។
ដោយអាជ្ញាធរនៅទីនោះសុំឱ្យប្រជាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានបញ្ជាទៅកម្លាំងសមត្ថកិច្ចដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅពលេលដែលមានហេតុការណ៍ណាមួយកើតឡើង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក