Connect with us

ព័ត៌មានជាតិ

៥ចំណុចនេះ នឹងយល់ច្បាស់ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

បានផុស

នៅ

ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយរលូន ប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌នោះ កម្ពុជាក៏នឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បន្តទៀត។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងឡើងនៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

ជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋកម្ពុជានាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា សម្តេចនឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភាថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលរៀបចំឡើងក្នុងរយៈពេល៦ឆ្នាំម្ដង នាថ្ងៃអាទិត្យសប្ដាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទបញ្ញត្តិមាត្រា១០២ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

សម្រាប់កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រីស្របតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងនោះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  នៃព្រឹទ្ធសភា។

២/ តើអាសនៈនៃសមាជិកព្រឹទ្ធសភា ត្រូវបែងចែកយ៉ាងដូចម្ដេច?

ចំពោះសមាជិកព្រឹទ្ធសភា ត្រូវមានចំនួនយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល ក្នុងនោះ សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយ២រូបទៀតត្រូវវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល។​

ក្នុងនោះ ភូមិភាគទី ១មាន ៦អាសនៈ ភូមិភាគទី២ មាន ៨អាសនៈ ភូមិភាគទី ៣មាន ៥អាសនៈ ភូមិភាគទី ៤មាន ១០អាសនៈ ភូមិភាគទី ៥មាន ៧អាសនៈ ភូមិភាគទី ៦មាន ៧អាសនៈ ភូមិភាគទី ៧មាន ៩អាសនៈ ភូមិភាគទី ៨មាន ៦អាសនៈ។  ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ និងការបែងចែកអាសនៈតាមមណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុតដូចមានកំណត់ក្នុង មាត្រា១៣៥នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។

៣/ តើមណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបែងចែកយ៉ាងដូចម្ដេច?

មណ្ឌលបោះឆ្នោតត្រូវបែងចែកជាចំនួន៨ភូមិភាគ មានដូចជាភូមិភាគទី១ គឺរាជធានីភ្នំពេញ។ ភូមិភាគទី ២ គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ភូមិភាគទី ៣ គឺខេត្តកណ្តាល។ ភូមិភាគទី ៤ គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន។ ភូមិភាគទី ៥ គឺខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ភូមិភាគទី ៦ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ភូមិភាគទី៧ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ភូមិភាគទី៨ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី។

បើទោះបីជាមណ្ឌលបោះឆ្នោតបែងចែកជា៨ភូមិភាគក៏ដោយ ក៏ប៉ុន្តែសមាជិកព្រឹទ្ធសភាក្នុងព្រឹទ្ធសភា គឺជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងឲ្យភូមិភាគរបស់ខ្លួននោះទេ។

៤/ តើអ្នកណាខ្លះដែលមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា?

ដើម្បីអាចចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាបាន ទាល់តែអ្នកបោះឆ្នោតនោះ គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ គ ជ ប ត្រូវរៀបចំបញ្ជីបោះឆ្នោត និងផ្តល់សុពលភាពយ៉ាងតិច ១៥ថ្ងៃ មុនថ្ងៃការបោះឆ្នោត។ បញ្ជីបោះឆ្នោត ដែលត្រូវបានផ្តល់សុពលភាពហើយ មិនអាចកែប្រែបានទេ លើកលែងតែមានអ្នកបោះឆ្នោតណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះទទួលមរណភាព។

បើសមាជិកដែលមានសិទ្ធិបោះឆ្នោតនេះណាម្នាក់ទទួលមរណភាព ស្ថាប័នមានសមត្ថកិច្ច ត្រូវបំពេញបែបបទផ្លាស់ប្តូរសមាជិកអង្គបោះឆ្នោតនោះ ក្នុងរយៈពេល ០៧ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត ដើម្បីឲ្យគ ជ ប ដាក់ជំនួសក្នុងបញ្ជីបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បិទផ្សាយបញ្ជីបោះឆ្នោតដំបូងយ៉ាងតិច ៤៨ថ្ងៃ មុនថ្ងៃបោះឆ្នោត នៅទីប្រជុំជនរាជធានី ខេត្ត។

៥/ តើដើម្បីអាចបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបាន ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាបាន អ្នកមានសិទ្ធិបោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច ។

ផ្អែកតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតព្រឹទ្ធសភា ក៏មានដែរនូវនីតិវិធីមួយចំនួនដែលដូចគ្នានឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូចជា ការចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខភាពឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបម្រុង ការឃោសនា ភ្នាក់ងារគណបក្សអ្នកសង្កេតការណ៍បោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល សមត្ថកិច្ចដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម