ជីវិតកម្សាន្ដ
កវី ពៅ ស៊ីផូ ស្ថាបនិកចម្រៀងសម័យខ្មែរ មុនឆ្នាំ ១៩៧៥
កវី ពៅ ស៊ីផូ ជាស្ថាបនិកមួយរូប នៃការបង្កើតក្រុមតន្ត្រីសម័យនៅកម្ពុជា និងសិល្បករ ដែលមានស្នាដៃមហិមា មុនឆ្នាំ ១៩៧៥ និងមានជំនាញច្រើនណាស់លើផ្នែកតូយ៌តន្ត្រីដូចជា «និពន្ធបទភ្លេង និពន្ធទំនុកច្រៀង សម្រួលតន្ត្រីប្រគំ» ហើយលោកក៏អាចលេងឧបករណ៍រនាតដែកបានយ៉ាងពីរោះផងដែរ។
លោកអ៊ំ លោកពូ អ្នកមីង ដែលមានអាយុជាង ៦០ ឡើង ប្រាកដជាស្គាល់ឈ្មោះ កវី ពៅ ស៊ីផូ យ៉ាងច្បាស់ តាមរយៈរលកវិទ្យុជាតិ និងលើទំព័រកាសែត ថាសចម្រៀង និងសៀវភៅចម្រៀងនានា តាំងពីទសវត្ស ៥០ រហូតដល់ពេលខ្មែរក្រហមឡើងកាន់អំណាច។
ស្ដេចភ្លេង នៃកម្ពុជា រូបនេះ បានចូលបម្រើវិស័យសិល្បៈចម្រៀងខ្មែរមុនគេបង្អស់ គឺ មុនកវី វ៉ោយហូ , កវី យ៉ង់ ឈាង , កវី ស្វាយ សំអឿ ព្រមទាំងអ្នកចម្រៀង ស៊ីន ស៊ីសាមុត និង លោក សុះម៉ាត់ ទៅទៀត។
ដើមទសវត្សឆ្នាំ ៥០ តាំងពីតន្ត្រីសម័យចេញផ្សាយដំបូងនៅរលកវិទ្យុជាតិ គេបានឮនាមរបស់ ស្ដេចភ្លេង នៃកម្ពុជា រូបនេះ ទៅហើយ ដែលខណៈពេលនោះ កវី ពៅ ស៊ីផូ នេះហើយ ជាស្ថាបនិកមួយរូប នៃការកសាងវិស័យចម្រៀងសម័យខ្មែរ។
កវី ពៅ ស៊ីផូ មានជំនាញច្រើនណាស់លើផ្នែកតូយ៌តន្ត្រី ដែលជំនាញទាំងអស់នោះ លោកបានចេះច្បាស់លាស់ទាំងអស់ដូចជា ៖ និពន្ធបទភ្លេង និពន្ធទំនុកច្រៀង សម្រួលតន្ត្រីប្រគំ និងអាចលេងឧបករណ៍រនាតដែកបានយ៉ាងពីរោះផងដែរ។ បន្ថែមនោះ លោកក៏ជាគ្រូបង្ហាត់ដ៏ជំនាញមួយរូប ដែលបានបង្វឹកបណ្ដុះបណ្ដាលសិល្បករល្បីៗ ជាច្រើន ទៅតាមបច្ចេកទេសច្រៀងទាំងអស់នោះ និងបង្ហាត់ពន្យល់ពីភាសាបេះដូងនៅក្នុងចម្រៀងទៀតផង។
ស្ថាបនិកចម្រៀងសម័យខ្មែររូបនេះ មានស្នាដៃច្រើនណាស់ ហើយសុទ្ធសឹងតែជាបទល្បីៗ ដែលរស់ក្នុងដួងចិត្តមហាជន តាំងពីដើមរហូតមកដល់សព្វថ្ងៃ រួមមាន ៖ បទ «ព្រែកឯក ,ស្ទឹងខៀវ , រ៉ែពេលល្ងាច, សម្ដីបុរស ,ស្គាល់រសជាតិស្នេហ៍ ,ដួងនេត្រា ,ភ្លើងគ្មានផ្សែង ,ទឹកហូរ ,យំអស់ទឹកភ្នែក, ល្មមហើយណាស្រី ,ព្រាត់ទាំងស្រឡាញ់ ,ពេលមេឃស្រទំ ,ស្លឹកឈើ ,អូនគង់ដឹងខ្លួន និងបទបេះចិត្តខ្ញុំចុះ ជាដើម…»៕
អត្ថបទ ៖ ពិសី
ប្រភព ៖ ក្រុមព្រះសុរិយា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ