Connect with us

ព័ត៌មានជាតិ

កូកា-កូឡា® ចាប់ដៃគូសហការជាមួយកំពូលតារាប្រចាំអាស៊ីអាគ្នេយ៍ លោក វីន មេតាវីន (WIN METAWIN)

បានផុស

នៅ

ក្រុមហ៊ុន​ភេសជ្ជៈ​កូកា​-​កូ​ឡា​® នៅថ្ងៃនេះ បានបង្ហាញ​មុខ​តារា​សម្ដែង និង​ជាតា​រា​ម៉ូ​ដែល​ដ៏​ល្បី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​លោក វីន មេ​តា​វីន (Win Metawin) ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ដំបូង​គេ ក្នុងការ​ផ្សព្វផ្សាយ​យុទ្ធនាការ ‘​រូបមន្ត នៃ​ភាព​រីករាយ​’ របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​®​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ ‘​រូបមន្ត​នៃ​ភាព​រីករាយ – Recipe for Magic’ ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​ពី​ភាព​រីករាយ​ដ៏​ពិតប្រាកដ​នៃ​ការ​ពិសា​អាហារ​ជុំគ្នា និង​ការប្រាស្រ័យ​ទាក់ទង​រវាង​បុគ្គល ដែល​កើតឡើង​កំឡុង​ពេលដែល​យើង​ជួបជុំគ្នា​។ គោលបំណង​ចំបង​របស់​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា​® គឺ​ចង់​បំផុស​គំនិត​មនុស្ស​គ្រប់រូប​មកជួបជុំ និង​ចែករំលែក​ជាមួយគ្នា មិន​ត្រឹមតែ​ចែករំលែក​អាហារ​ឆ្ងាញ់ៗ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ទទួលបាន​នូវ​អារម្មណ៍​រីករាយ និង​ពេលវេលា​ល្អ​ដែល​មិនអាច​បំភ្លេចបាន​តាមរយៈ​ការ​ពិសា​អាហារ​ជុំគ្នា​។ — ដូចជា​សកម្មភាព​រប​ស់ លោក វីន មេ​តា​វីន ទូត​សុច្ឆន្ទៈ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ របស់​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា​® ជា​ឧទាហរណ៍​ស្រាប់​។​

​លោក វីន មេ​តា​វីន (Win Metawin) បាន​លើកឡើងថា​៖ “​តុ​អាហារ គឺជា​កន្លែង​ដ៏​សំខាន់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។ កាលពី​វ័យ​កុមារ ខ្ញុំ​ចាំបាន​ថា ភាពសប្បាយ​រីករាយ និង​ពេលវេលា​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​ពួកយើង​ធ្លាប់មាន​ជាមួយ​ក្រុមគ្រួសារ គឺធ្វើឡើង​អំឡុង​ពេលដែល​យើង​ទទួលទាន​អាហារ​ជុំគ្នា​។ តាមរយៈ​ពេលវេលា​ដ៏​មានតម្លៃ​ទាំងនោះ​ហើយ ដែល​នាំ​ឲ្យ​ខ្ញុំ និង​ក្រុមគ្រួសារ ឬ​មិត្តភ័ក្ដិ​របស់ខ្ញុំ បាន​ជួបជុំគ្នា និង​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ អាច​ដឹង​អំពី​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រំភើប​ដែល​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ​។​” លោក​បន្តទៀតថា​៖ “​អាហារ ពិតណាស់ គឺជា​ភាព​រីករាយ​ដ៏​ពិតប្រាកដ​សម្រាប់​ខ្ញុំ​!”

​ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ​នេះ លោក វីន ដែលមាន​ចំណូល​ចិត្តជា​អ្នកទទួល​ទាន​ផង​នោះ នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា​® ដើម្បី​បង្ហាញ​រូបមន្ត​នៃ​ភាព​រីករាយ​របស់គាត់​ទៅកាន់​អ្នកគាំទ្រ និង​សហគមន៍​ផងដែរ​។ ក្នុងនោះ​ក៏​រួមបញ្ចូល​ទាំង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន និង​សកម្មភាព​សង្គម​មួយចំនួន​។​

​ដោយ​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​នៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍ យុទ្ធនា​ការដែល​នឹងធ្វើ​ឡើងជា​មួយ លោក វីន នឹង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ប្រទេស​ថៃ ហ្វីលីពីន វៀតណាម កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ការសហការ​ក្នុង​ភាពជា​ដៃគូ​នេះ គឺ​ផ្អែកទៅលើ​ទស្សនវិស័យ​ប្រចាំ​សកល​របស់​ក្រុមហ៊ុន ដែលមាន​ឈ្មោះថា ‘​ភាព​រីករាយ​ដ៏​ពិតប្រាកដ – Real Magic’ គឺ​ត្រូវបាន​ជឿជាក់ថា​ភាព​រីករាយ​ដ៏​ពិតប្រាកដ​នឹង​កើតមានឡើង​នៅពេលដែល​ពួកគេ​ទទួលទាន​អាហារ​ជុំគ្នា​៖ អ្វីដែល​ពួកគេ​ត្រូវការ​នោះ គឺ​ការ​លាយ​គ្រឿងផ្សំ​ងាយៗ​ដូចជា – បរិយាកាស​ល្អ មនុស្ស​ជុំវិញខ្លួន​ល្អ អាហារ​ឆ្ងាញ់ និង​កូ​កា​-​កូ​ឡា​® ត្រជាក់ៗ​។​

​តាមដាន​សកម្មភាពរ​បស់ វីន ជាមួយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​® នៅលើ​គេហទំព័រ​ផ្លូវការ​របស់​យើង​៖ Facebook, Instagram, និង Twitter ឬ​ចូលទៅ​កាន់​គេហទំព័រ www.coca-cola.com។​

Catch Win’s activities with Coca-Cola by following us on our official pages: Facebook, Instagram, and Twitter, or visit www.coca-cola.com.

អំពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាងត្បូង​

About Coca-Cola ASEAN & South Pacific

ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺជា​ក្រុមហ៊ុន​ផលិត​ប្រភេទ​ភេសជ្ជៈ​តែមួយគត់ ដែលមាន​ផលិតផល​លក់​ប្រមាណ​ជាង ២០០​ប្រទេស និង​ដែនដី នៅលើ​ពិភពលោក​។ គោលបំណង​របស់​ក្រុមហ៊ុន គឺ​ផ្តល់​ភាពស្រស់​ស្រាយ​ដល់​ពិភពលោក និង​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​។ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាងត្បូង បម្រើ​ប្រទេស​ចម្រុះ​ចំនួន 25 ប្រទេស​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​កោះ​ប៉ាស៊ីហ្វិក​។ យើង​ផ្តល់ជូន​នូវ​ផលប័ត្រ​ចម្រុះ​នៃ​ភេសជ្ជៈ​ដែលមាន​រសជាតិ​ឆ្ងាញ់​រួមមាន ភេសជ្ជៈ​ដែលមាន​ជាតិ​ហ្គាស ទឹកបរិសុទ្ធ ទឹក​ផ្លែឈើ ទឹកដោះគោ អាហារូបត្ថម្ភ ភេសជ្ជៈ​ដែលមាន​ជាតិ​រ៉ែ​សម្រាប់​អ្នក​ហាត់​កីឡា និង​តែ​។ យើង​កំពុង​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នូវ​ផលប័ត្រ​ផលិតផល​របស់​យើង រាប់​ពី​ការកាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​របស់​យើង​រហូតដល់​ការនាំមក​ជូន​ផលិតផល​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទៅកាន់​ទីផ្សារ​។ យើង​ព្យាយាម​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​ដល់​ជីវិត​របស់​មនុស្ស​គ្រប់រូប សហគមន៍ និង​ភពផែនដី តាមរយៈ​ការផ្តល់​ទឹកស្អាត​ដល់​សហគមន៍ ការកែច្នៃ​សម្បក​វេច​ខ្ចប់​ឡើងវិញ ការប្រើប្រាស់​ប្រភពធនធាន​ប្រកបដោយ​និរន្តរភាព និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​នៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​យើង​។​

​រួមជាមួយ​នឹង​ដៃគូ​ផ្គត់ផ្គង់​ភេសជ្ជៈ​របស់​យើង ពួកយើង​ជួយ​នាំមក​នូវ​ឱកាស​សេដ្ឋកិច្ច​ដល់​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​តំបន់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.coca-colacompany.com និង​អាច​ស្វែងរក​ពួកយើង​នៅលើ​បណ្តាញ​សង្គម Twitter, Instagram, Facebook និង LinkedIn។

ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖

Ms Sarah Wong

Manager, PR & Influence Social

Ogilvy Singapore

Email: [email protected]

Mobile: +65 9337 8934

Ms Madeline Tan

Associate PR & Influence Social

Ogilvy Singapore

Email: [email protected]

Mobile: +65 9757 4321

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម