Connect with us

កីឡា

កីឡាអាស៊ី Asian Games នៅចិនបង្ហាញការងារស្នូលរួចរាល់អស់ហើយ

បានផុស

នៅ

អ្នករៀបចំព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games ឆ្នាំ​២០២២ លើក​មក​ឆ្នាំ​២០២៣​ នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន​បានអះអាងនៅក្នុងកិច្ចប្រជុំប្រតិភូបច្ចេកទេសថា ការរៀបចំការងារស្នូលទាំងអស់​​​បាន​រួច​រាល់​ហើយ។

ទិដ្ឋភាពទីក្រុង Hangzhou ត្រៀមបើកកីឡាអាស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ដែល​ត្រូវ​បានហៅ​ទូទៅ​ថា Hangzhou 2022 ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​យ៉ាងទូលំទូលាយលើការត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាលើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់​ពី​​ត្រូវបានពន្យារពេលពីឆ្នាំមុនដោយសារ​វិបត្តិ​កូវីដ-១៩។

ប្រតិបតិ្តការបញ្ចូលកីឡាបានបញ្ចប់ហើយ ដោយមានអត្តពលិកចំនួន ១២,៥២៧នាក់មកពីប្រទេសអាស៊ីចំនួន ៤៥ ដែលនឹងត្រូវចូលរួម ដោយមានកីឡា ៤០ប្រភេទ ស្មើ​នឹង ៤៨៣វិញ្ញាសា សម្រាប់ការប្រកួតកីឡាអាស៊ីលើកទី១៩ ត្រូវបានកំណត់។

ចំពោះទីតាំងប្រកួតទាំង៥៦ប្រភេទ​ បានឆ្លងផុតការទទួលស្គាល់ បន្ទាប់ពីបានបង្ហាញពីលក្ខណៈសម្បត្តិរបស់​ម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Games ដែលពាក់ព័ន្ធ។

ភូមិកីឡា Asian Games ត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីទទួលកីឡាករ កីឡាការិនី មន្ត្រីក្រុម មន្ត្រីបច្ចេកទេស និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ហើយផ្តល់ឱ្យពួកគេនូវការស្នាក់នៅដ៏ទូលំទូលាយ ការផ្តល់ម្ហូបអាហារ និងសេវាកម្មចាំបាច់ផ្សេងៗទៀត។

លោក Haider Farman នាយកក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) Asian Games Department បាននិយាយថា ៖«កីឡា​ទ្វីប​អាស៊ី​លើកដំបូង បន្ទាប់ពីវិបត្តិសុខភាពកូវីដ-១៩ កីឡា Hangzhou Asian Games ដើរតួយ៉ាងពិសេស បំផុសគំនិត និងសំខាន់សម្រាប់ប្រជាជននៅអាស៊ី។ OCA នឹងគាំទ្រ [Hangzhou 2022] ដូចរាល់ដងក្នុងការរៀបចំហ្គេមរបស់ខ្លួន រក្សាទំនាក់ទំនងជិតស្និទ្ធ និងផ្តល់ជំនួយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ»។

មន្ត្រីបច្ចេកទេសជាតិ និងអន្តរជាតិទាំងអស់ចំនួន ៤,៥៧៥នាក់ត្រូវបានតែងតាំង និងកាលវិភាគការប្រកួតទូទៅនៃការប្រកួតកីឡានេះស្ទើរតែត្រូវបានបញ្ចប់។

ប្រតិភូបច្ចេកទេសសម្រាប់ ៤០ប្រភេទកីឡា ស្មើនឹង ៤៨៣វិញ្ញាសា បានទទួលដំណឹងថា កាលវិភាគប្រកួតចុងក្រោយនឹងត្រូវចេញផ្សាយនៅចុងខែសីហា៕

ប្រែ​សម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម