Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា អាមេរិក កំពុងប្រែក្លាយកោះតៃវ៉ាន់ ទៅជា “ឃ្លាំងរំសេវ”

បានផុស

នៅ

ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យទី៣០ខែកក្កដាថា ការអនុម័តរបស់ទីក្រុងវ៉ាស៊ីនតោននូវកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់៣៤៥លានដុល្លារឲ្យទីក្រុងតៃប៉ិនាពេលថ្មីៗនេះ នឹងប្រែក្លាយកោះនេះ ទៅជា “ឃ្លាំងរំសេវ”។

(រូបថត៖ GETTY IMAGES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនថាកងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ យកលុយបង់ពន្ធរបស់ប្រជាជនសាមញ្ញទៅចំណាយប៉ុន្មាននោះទេ ឬមិនថាមានអាវុធរបស់អាមេរិកច្រើនប៉ុនណានោះទេ វាមិនអាចធ្វើឲ្យរង្គោះរង្គើ ដល់ការតាំងចិត្តរបស់យើង ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់បានឡើយ”។

លោក Chen បន្ថែមថា ជំនួយយោធាជាបន្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺនឹងប្រែក្លាយតៃវ៉ាន់ ទៅជាឃ្លាំងរំសេវ ដោយបង្កឲ្យមានការគំរាមកំហែងសង្រ្គាម នៅច្រកសមុទ្រតៃវ៉ាន់។

លោក Chen Binhua (រូបថត៖ Twitter)

ការព្រមានរបស់ទីក្រុងប៉េកាំង កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបើកភ្លើងខៀវ ផ្តល់កញ្ចប់ជំនួយចំនួន៣៤៥លានដុល្លារ ទៅឲ្យតៃវ៉ាន់ដើម្បីបង្កើនឃ្លាំងយោធារបស់ខ្លួន។

សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា កញ្ចប់នេះនឹងរួមបញ្ចូលទាំងការបណ្តុះបណ្តាលផ្នែកការពារជាតិ និងការអប់រំសម្រាប់កងទ័ពតៃវ៉ាន់ ផងដែរ។

ក្រៅពីនេះ ជំនួយនោះក៏នឹងរួមបញ្ចូលនូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស MANPADS និងសព្វាវុធផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន ផងដែរ។

មិនដូចជំនួយយោធាពីមុនៗទេ កញ្ចប់ចុងក្រោយបង្អស់នេះ គឺជាផ្នែកមួយនៃសិទ្ធិអំណាចប្រធានាធិបតី ដែលត្រូវបានអនុម័តដោយសភាអាមេរិកកាលពីឆ្នាំមុន ដែលនេះមានន័យថាអាវុធនឹងត្រូវបានយកចេញដោយផ្ទាល់ពីឃ្លាំងរបស់សហរដ្ឋអាមេរិក ដើម្បីពន្លឿនការផ្គត់ផ្គង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម២៩ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៨ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម