ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់ឈ្មោះប្រទេសដែលនឹងរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្ត “រូបមន្តសន្តិភាពអ៊ុយក្រែន”
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំបន្ទាប់ដើម្បីពិភាក្សាអំពីការអនុវត្ត “រូបមន្តសន្តិភាពអ៊ុយក្រែន” សម្រាប់ការបញ្ចប់សង្រ្គាមលុកលុយរបស់រុស្ស៊ី នឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។
ស្របពេលជាមួយគ្នានេះ អគ្គសេនាធិការចម្រុះរបស់លោក Zelensky គឺលោក Andriy Yermak ក៏បាននិយាយនៅលើបណ្ដាញ Twitter ផងដែរថា “យើងកំពុងរៀបចំកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិទាក់ទងនឹងការអនុវត្ត “រូបមន្តសន្តិភាពអ៊ុយក្រែន” ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះនៅអារ៉ាប៊ីសាអូឌីត ហើយវាជាចំណុចមួយនៃសុន្ទរកថារបស់លោក Zelensky នៅឯសមាជនៃអាជ្ញាធរថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់ដែលស្ថិតក្រោមប្រធានាធិបតីអ៊ុយក្រែន” ។
ទន្ទឹមនោះ ដោយសំដៅលើកិច្ចប្រជុំលើកដំបូងក្នុងកម្រិតទីប្រឹក្សាសន្តិសុខជាតិរហូតដល់ប្រមុខរដ្ឋ ដែលបានធ្វើឡើងកាលពីខែមិថុនាក្នុងរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក, លោក Yermak បានលើកឡើងថា “ឥឡូវនេះរដ្ឋាភិបាលទីក្រុងកៀវកំពុងខិតខំប្រឹងប្រែងដើម្បីចូលរួមជាមួយដៃគូលោកខាងលិចឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសអ៊ុយក្រែននឹងចូលដៃជាមួយពិភពលោកខាងត្បូងដើម្បីស្វែងរកកិច្ចចរចារកសន្តិភាពផងដែរ ។
ពាក់ព័ន្ធនឹងកិច្ចចរចារកសន្តិភាពនេះដែរ រដ្ឋបាលរបស់លោក Zelensky ធ្លាប់បានបោះបង់ចោលជាច្រើនលើកច្រើនសារមកហើយ ដោយសារតែមានការរារាំងពីសំណាក់បងធំអាមេរិក ជាពិសេសប្រធានាធិបតីអ៊ុយក្រែនរូបនេះថែមទាំងចេញច្បាប់ហាមឃាត់មិនឲ្យអាជ្ញាធរអ៊ុយក្រែនផ្សេងទៀតចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា