Connect with us

ជីវិតកម្សាន្ដ

Nadech ប្រាប់ថា ក្រោយរៀបការរួច សុខចិត្តរ៉ាប់រងចង្រ្កានជើងឆ្នាំងជំនួស Yaya

បានផុស

នៅ

គូស្នេហ៍តារាប្រុស​ Nadech Kugimiya និងតារាស្រី Yaya Urasaya ទើបតែធ្វើឱ្យទស្សនិកជនរំភើប ព្រមទាំងសាទរជាមួយពួកគេ ក្រោយខាងប្រុសបានសុំខាងស្រីរៀបការកាលពីពីរខែមុន ដោយបានប្ដូរឈ្មោះពីសង្សារមកជាគូដណ្ដឹងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសុំ Yaya រៀបការ ទស្សនិកជន និងអ្នកសារព័ត៌មានជាច្រើននាំគ្នាតាមសួរ Nadech ព្រាតតែម្ដងអំពីពេលវេលាចូលរោងការរបស់ពួកគេ ហើយក៏ត្រូវលោកឆ្លើយភ្លាមៗថា មិនទាន់គិតគូរនៅឡើយ និងសុំលាក់ជាការសម្ងាត់សិន។

ជាមួយគ្នោះនា Nadech ក៏ត្រូវបានគេដេញសួរអំពីគម្រោងមួយចំនួនបន្ទាប់ពីរៀបការ ដែលក្នុងក៏មានរឿងចង្រ្កានជើងឆ្នាំងផងដែរ។ មិនឱ្យគេចាំយូរ តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ តបថា ខ្លួនសុខចិត្តធ្វើជាមេផ្ទះ ដាំស្ល ហើយឱ្យប្រពន្ធជាអ្នកទៅផ្សារ។ មិនតែប៉ុណ្ណោះលោកសុខចិត្តរ៉ាប់រងការងារផ្ទះមិនថាបោសជូត លាងចាន ឬបោកខោអាវឡើយ។

តារាសម្ដែងរូបនេះបាននិយាយទាំងស្នាមញញឹមថា ​លោកសប្បាយចិត្តណាស់ដែលបានមើលថែ Yaya ។ ចំពោះការសម្អាតនៅក្នុងផ្ទះ វាមិនពិបាកសម្រាប់លោកនោះទេ ព្រោះពេល​លោកទៅរស់​នៅ​បាងកក​ជាមួយ​ឪពុក លោកធ្លាប់ធ្វើការអស់ទាំងនេះឡើងស៊ាំទៅហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ១២ឆ្នាំទម្រាំស្រលាញ់គ្នា ស្នេហា Nadech-Yaya ដូចវាសនាចារពីដៃគូសម្ដែង ទៅជាគូជីវិតពិត

ចុចអាន៖ ឈុតសិចស៊ី ១៦សន្លឹករបស់ Mai Davika ធ្លាប់រងពាក្យរិះគន់ រឿងស្គមជ្រុលពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម