Connect with us

ព័ត៌មានជាតិ

ទីបំផុត​កម្ពុជា ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី៣៩ ឆ្នាំ២០២៦ របស់​សមាគម​កាយប្ញទ្ធិ​នារី​ពិភពលោក (39th WAGGGS Conference)

បានផុស

នៅ

ទីបំផុត​កម្ពុជា​ទទួល​បាន​លទ្ធផល​ប្រវត្តិសាស្ត្រ និង​មហា​កិត្តិយស​ដ៏ ខ្ពង់ខ្ពស់​បំផុត កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី ៣៩ ឆ្នាំ ២០២៦ របស់​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក (39th WAGGGS Conference)​។ នេះ​បើ​យើង​តាម​សេចក្តីជូនដំណឹង​របស់​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​កាយឫទ្ធិ​នារី​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សមាជិកា សមាជិក ព្រមទាំង​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ ទាំង​កម្លាំងចិត្ត និង​ថាមពល​នានា ដើម្បី​ដាក់​បេក្ខភាព កម្ពុជា សម្រាប់​ធ្វើ​ការជ្រើសរើស ដែល​សកម្មភាព​ទាំងនេះ​បាន​ឆ្លុះ​បង្ហាញ​អំពី​សាមគ្គី​ភាពជា​ធ្លុង​មួយ របស់​ជនរួមជាតិ​យើង ក្នុងការ​លើកស្ទួយ​កិត្តិនាម​ប្រទេសជាតិ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ រហូត​សម្រេចបាន​សមិទ្ធផល​ល្អប្រសើរ​ត្រចះត្រចង់​នាពេលនេះ ហើយ​សមាគម​សូម​លើកទឹកចិត្ត​ដល់ គ្រប់​សមាជិកា សមាជិក​ទាំងអស់ រក្សា​ស្មារតី​ដ៏​ប្រពៃ​នេះ​ទៅ​ថ្ងៃ​អនាគត​ទៀត​។​

​សូមបញ្ជាក់ថា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ ចូលរួម​អង្គសន្និបាត​លើក​ទី ៣៨ របស់​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក (38th WAGGGS Conference) កាលពី​ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅ​សាធារណរដ្ឋ Cyprus និង​បាន​ព្យាយាម​យ៉ាង​ស្វិតស្វាញ និង សកម្ម ដើម្បី​ស្មើ​បេក្ខភាព​កម្ពុជា​ឱ្យបាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់ រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី ៣៩ ឆ្នាំ ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម