ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររុស្ស៊ីជោគជ័យក្នុងការដាំឪឡឹកនៅ អង់តាក់ទិក (មានវីដេអូ)
វិទ្យាស្ថានស្រាវជ្រាវអាកទិច និងអង់តាក់ទិចរបស់រុស្ស៊ី (AARI) បាននិយាយកាលពីថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីទទួលជោគជ័យក្នុងការដាំឪឡឹកនៅកន្លែងត្រជាក់បំផុតលើភពផែនដីគឺ នៅស្ថានីយ Vostok ។
Vostok គឺជាស្ថានីយតែមួយគត់របស់រុស្ស៊ីដែលស្ថិតនៅអង់តាក់ទិច ខណៈនៅខែកក្កដាឆ្នាំ ១៩៨៣ វាមានសីតុណ្ហភាព -៨៩.២ អង្សាសេ ។
ពួកគេបានដាំឪឡឹកទុំដែលមានរសជាតិផ្អែមចំនួន ៨ ផ្លែក្នុងរយៈពេល ១០៣ ថ្ងៃដោយប្រើបច្ចេកវិទ្យាគ្មានដីរបស់ panoponics ។
AARI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកវិទ្យាសាស្ត្រនៃបេសកកម្មអង់តាក់ទិចរុស្ស៊ីលើកទី ៦៨ រួមជាមួយនឹងសហការីរបស់ពួកគេបានបញ្ចប់នូវការពិសោធន៍ដំបូងលើការដាំឪឡឹកនៅស្ថានីយ Vostok ដែលជាកន្លែងត្រជាក់បំផុតនៅលើផែនដីដោយជោគជ័យ” ។
ទន្ទឹមនេះ លោក Alexander Makarov នាយក AARI មានប្រសាសន៍ថា “ក្រៅពីចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍ដែលបានមកពីបន្លែ ផ្លែឈើ គម្រោងរបស់យើងមានអត្ថប្រយោជន៍បន្ថែមសំខាន់ៗជាច្រើនទៀត” ។
វិទ្យាស្ថានក៏បានប្រកាសផងដែរនូវផែនការ ដើម្បីអនុវត្តបច្ចេកវិទ្យានៃការដាំដុះ blackberries, blueberries និង strawberries នៅតំបន់អង់តាក់ទិច ។
តាមពិតទៅ ការពិសោធន៍លើការដាំដំណាំបន្លែនៅស្ថានីយ៍ Vostok ដែលគេដាក់ចំណងជើងថា “Rastenia” មានន័យថា “រុក្ខជាតិ” ជាភាសារុស្សី បានចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ ២០២០ មកម្ល៉េះ ហើយកាលពីរដូវមុន អ្នករុករកតំបន់ប៉ូលរុស្ស៊ីបានទទួលផលប៉េងប៉ោះប្រហែល ២៨ គីឡូក្រាម និងម្រេច ៩ គីឡូក្រាម ។
គួរជម្រាបថា គោលដៅមួយក្នុងចំណោមគោលដៅនៃការពិសោធន៍គឺ ដើម្បីសាកល្បងបច្ចេកវិទ្យាដាំដុះរុក្ខជាតិនៅលើឋានព្រះច័ន្ទផងដែរ ៕
ប្រែសម្រួល៖ វារី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+១ សប្តាហ៍ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ