Connect with us

ព័ត៌មានជាតិ

 ADB អនុម័តប្រាក់កម្ចី ១00 លានដុល្លារ លើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម​នៅកម្ពុជា

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារ ដើម្បីដោះស្រាយគម្លាត និងកង្វះខាតជំនាញ តាមរយៈកំណែទម្រង់ វិនិយោគលើការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមសហការពីវិស័យឯកជន បន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ បានបង្ហាញថា សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជា ទៅជាសេដ្ឋកិច្ច​ឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញវិស័យបច្ចេកវិទ្យា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោត​លើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស និងផ្តល់នូវបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងការកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញដែលផ្ដោតលើតម្រូវការ។

លោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការកែ​ទម្រង់​កម្លាំងពលកម្មរបស់កម្ពុជា និងការធ្វើទំនើបកម្មសេដ្ឋកិច្ច ទាមទារឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់នៃប្រព័ន្ធ TVET (Technical and Vocational Education and Training ) តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ដែលមានពេលវេលាគ្រប់គ្រាន់។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារសំខាន់ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើង​នូវកន្លែង​បណ្តុះបណ្តាលនិងឧបករណ៍ និងពង្រីកមូលនិធិអភិវឌ្ឍជំនាញ (SDF)»

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗចំនួនបីរួមមាន៖ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញដែលផ្តោត និងស៊ីជម្រៅ​សម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន, តួនាទីរបស់វិស័យឯកជននៅមានកម្រិតក្នុងការអភិវឌ្ឍន៍ជំនាញ និងចក្ខុវិស័យ​ផ្លាស់ប្តូរនៃឧស្សាហកម្ម, ហិរញ្ញវត្ថុមិនគ្រប់គ្រាន់និងភាពជាដៃគូក្នុងជំនាញ។ ការអភិវឌ្ឍនេះទៀតសោត រួមបញ្ជូល​គ្នាបញ្ហាប្រឈមទាំងនេះ ដើម្បីកំណត់នូវលទ្ធភាពការងារ និងផលិតភាពនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ដែលអាចរារាំងប្រទេសកម្ពុជាពីការធ្វើពិពិធកម្ម និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

សូមបញ្ជាក់ថា កម្មវិធីនេះ ជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្ស អភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ ដែលស្របតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍរួមរបស់រដ្ឋាភិបាល ក៏ដូចជាយុទ្ធ​សាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់កម្ពុជា ឆ្នាំ ២០១៩-២០២៣៕

 អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម