Connect with us

ជីវិតកម្សាន្ដ

ប្រព័ន្ធផ្សព្វផ្សាយល្បីៗទម្លាយថា ៧ ឆ្នាំ មកនេះ Lisa បានប្រាក់ខែទាបជាងគេក្នុងក្រុម

បានផុស

នៅ

សារព័ត៌មាន deccanchronicle​ បានរាយការណ៍ថា Lisa គឺជាសមាជិកដែលមានប្រាក់ខែតិចបំផុតក្នុងក្រុម BLACKPINK បើទោះបីនាងគឺជាសមាជិកដែលមានប្រជាប្រិយភាពបំផុតក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយ BLACKPINK គឺជាក្រុមចម្រៀងកូរ៉េ​ដែលមានអ្នកតាមដានច្រើន​ជាងគេបំផុតទូទាំងពិភពលោកបន្ទាប់ពី Bangtan Boys (BTS)។ ក្រុម​ចម្រៀង​ជាទូទៅ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ភ្នាក់ងារ​ល្បី​ៗ ខណៈ BTS ត្រូវ​បាន​គ្រប់​គ្រង​ដោយ HYBE ហើយ BLACKPINK គ្រប់គ្រង​ដោយ YG Entertainment។

ខណៈពេល​ដែល​សមាជិក BTS ទាំងអស់ត្រូវបានគេនិយាយថាមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្រុម BLACKPINK មិនមែនដូចពួកគេទេ។ ទោះបីជា Jisoo និង Jennie មកពីប្រទេសកូរ៉េក៏ដោយ។ ប៉ុន្តែ Rose គឺមកពី Auckland ក្នុង​ប្រទេស New Zealand ចំណែក Lisa មកពីប្រទេសថៃ។ ថ្វីត្បិតតែតារាស្រី​ទាំង​បួនដួង​នេះ មាន​ប្រជាប្រិយភាព​ខ្លាំង និងមានអ្នកគាំទ្រច្រើននៅលើ​បណ្តាញសង្គម។ ប៉ុន្តែ Lisa ក៏ត្រូវបានគេនិយាយថាជាសមាជិកក្រុមដ៏មានប្រជាប្រិយបំផុតមួយ​នៅក្នុងក្រុម។

យោងតាមរបាយការណ៍ថ្មីៗបង្ហាញថា កិច្ចសន្យារបស់សមាជិក BLACKPINK ជាមួយភ្នាក់ងារ YG Entertainment កំពុង​ដំណើរការផុតកំណត់នៅខែ​សីហានេះ។ អ្នកគាំទ្របានបញ្ចេញមតិថា Lisa ប្រហែលជាមិនបន្តកិច្ចសន្យារបស់នាង​ដើម្បីទទួលបានការផ្តល់ជូនកាន់តែប្រសើរពីភ្នាក់ងារផ្សេងទៀត។ មាន​ការ​និយាយ​ជា​ច្រើន​អំពី​សំណង​របស់ Lisa។ ប្រសិនបើរបាយការណ៍នេះគឺជាការចង្អុលបង្ហាញណាមួយ Lisa គឺជាសមាជិកដែលមានប្រាក់ខែតិចបំផុតក្នុងចំណោមសមាជិក BLACKPINK ទោះបីជានាងមានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេនិយាយថា​ ជាសមាជិកដែលពេញនិយមបំផុតក្នុងក្រុមក៏ដោយ។

ទោះយ៉ាងណាក៏ដោយ ទស្សនិកជននៅតែចាំមើលថា តើ Lisa សមាជិកក្រុម BLACKPINK នឹងបន្តកុងត្រាថ្មីជាមួយ YG Entertainment ដែរឬទេ? ឬអាចទៅរកអ្នកក្រោមបង្គាប់ផលិតកម្មណាមួយផ្សេងទៀត?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie ប៉ើងសំពត់លើឆាកមុខអ្នកគាំទ្រវៀតណាមរាប់ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម