ព័ត៌មានអន្ដរជាតិ
Breaking News! យោធា មីយ៉ាន់ម៉ា លើកលែងទោសដល់លោកស្រី អ៊ុងសាន ស៊ូជី
នៅទីបំផុត យោធាមីយ៉ាន់ម៉ាបានប្រកាសផ្តល់ការលើកលែងទោសដល់មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងផ្ទះនៃរដ្ឋធានីណៃពិដោ ។
លោកស្រី អ៊ុងសាន ស៊ូជី ដែលកាលពីសប្តាហ៍មុនបានផ្ទេរចេញពីពន្ធនាគារ និងបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ ត្រូវបានយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អ៊ុងឡាំង ផ្ដល់ការលើកលែងទោសចំពោះបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសជាច្រើន ដែលកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ ។
លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់ពីពេលនោះមក ភាពចលាចលនៅក្នុងប្រទេសដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ត្រូវបានផ្ទុះឡើង ហើយបណ្ដាលឲ្យមានការប៉ះទង្គិចគ្នារវាងជនស៊ីវិល និងកម្លាំងយោធាផងដែរ ។
យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សជាង ១.៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងភាពចលាចលនៃសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈកុមារជាង ៥ លាននាក់ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ។
ស្របពេលជាមួយគ្នានេះ ទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) ក៏បានបង្ហាញដែរថា យ៉ាងហោចណាស់មនុស្ស ២,៨៩០ នាក់បានបាត់បង់ជីវិតក្រោមកណ្តាប់ដៃរបស់យោធា និងអ្នកដែលនៅក្រោមឱវាទរបស់ពួកគេ ខណៈដែលប្រជាជន ៧៦៧ នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីយោធាឡើងកាន់អំណាច ។
គួរបញ្ជាក់ថា ក្រៅពីលោកស្រី អ៊ុងសាន ស៊ូជី, ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញដោយយោធា គឺលោក Win Myint ក៏ស្ថិតក្នុងចំណោមអ្នកទោសជាង ៧,០០០ នាក់ដែលត្រូវបានផ្តល់ការលើកលែងទោសផងដែរ ដើម្បីអបអរការប្រារព្ធពិធីបុណ្យចូលព្រះវស្សានៅមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ UN ឲ្យ មីយ៉ាន់ម៉ា វិលទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងធ្វើការបោះឆ្នោតត្រឹមត្រូវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ