ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុងខ្លាំងក្លាមួយទៀត បោះពួយទៅជប៉ុន បង្ខំឲ្យលុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ម៉ឺននាក់
ជប៉ុនបានលុបចោលជើងហោះហើរ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវណែនាំឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេនៅថ្ងៃអង្គារទី១ខែសីហា ខណៈព្យុះទីហ្វុង Khanun ដ៏មានឥទ្ធិពល បានរំកិលខ្លួនចូលមកជិតខ្សែសង្វាក់កោះ អូគីណាវ៉ា ដោយគំរាមកំហែងបង្កឲ្យមានភ្លៀងធ្លាក់ឥតឈប់ និងខ្យល់បក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍។
អ្នកកោះ ត្រូវបានគេណែនាំឲ្យជម្លៀសខ្លួននៅពេលព្យុះជាមួយនឹងខ្យល់ល្បឿន២៣៣គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបោះពួយទៅភាគពាយព្យ ហើយគ្រាន់តែទីក្រុង ហាណា តែមួយ មានមនុស្សរហូតដល់ទៅ២០០០០នាក់ទៅហើយ ដែលរងផលប៉ះពាល់។
ទូរទស្សន៍ Asahi ផ្សាយថា អាកាសយានដ្ឋាន ណាហា ត្រូវបានបិទ ហើយជើងហោះហើរទាំងអស់ ទៅនិងមកពីតំបន់ត្រូវបានលុបចោល ពោលគឺស្មើនឹងជើងហោះហើរជាង៩០០ទាំងក្នុងស្រុកនិងអន្តរជាតិ គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ។
ដោយឡែក ទូរទស្សន៍ NHK ផ្សាយថា ទឹកភ្លៀងកម្រិត១៨០មិល្លីម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ នៅពេលថ្ងៃត្រង់ថ្ងៃពុធ ពេលដែលព្យុះ បក់បោកមកជិតតំបន់។
ផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន ក៏បានជួបប្រទះអាកាសធាតុធ្ងន់ធ្ងរផងដែរ ដោយគ្រួសារជិត ១៥០០០ មិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរាជធានីតូក្យូ និងតំបន់ជុំវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីក្រុងប៉េកាំង ត្រូវរងគ្រោះ ដោយសារព្យុះ Doksuri វាយសន្ធាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកាចមួយទៀតវាយប្រហារអាស៊ី ខណៈ៣ប្រទេស ចេញការព្រមាន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង