សន្តិសុខសង្គម
៧ ខែឆ្នាំនេះខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង ១៥០ នាក់
នៅក្នុងរយៈពេល ៧ ខែឆ្នាំ២០២៣ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២២០ លើកនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង ១៥០ នាក់និងខូចខាតផ្ទះសម្បែងជាង ១ម៉ឺន៤ពាន់ ខ្នងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី០១សីហានេះថា ចាប់ពីខែមករារហូតដល់ខែកក្កដានេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២២១ លើកបណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១៨៨០ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ១២ ២០៨ ខ្នង របើកដំបូលសាលារៀនចំនួន ៨៧ អគារ របើកតូបផ្សារចំនួន ៧៧ តូប អគាររដ្ឋបាលចំនួន ៣៨ អគារ ស្លាប់មនុស្សចំនួន ៨ នាក់និងរងរបួសចំនួន ១៤៥ នាក់។

ក្នុងចំណោមខ្យល់កន្ត្រាក់ចំនួន ២២១ លើកក្នុងនោះនៅក្នុងខែកក្កដាឆ្នាំ២០២៣ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ៣១លើក នៅមូលដ្ឋានរាជធានីខេត្តចំនួន ១៩ ក្នុងនោះផ្ទះរលំ និងខូចធ្ងន់ធ្ងរចំនួន ១៤៦ខ្នង របើកដំបូល និងខូចខាតមធ្យមជាង ១៤៤៥ខ្នង, ប៉ះពាល់សាលាឆាន់ កុដិលោក ៤ ខ្នង, រោងម៉ាស៊ីនកិនស្រូវ ១ អគារ និងប៉ុស្តិ៍រដ្ឋបាល ១០ កន្លែង ដួលរលំផ្ទាំងប៉ាណូ និងក្លោងទ្វាចូលក្រុង ៣ កន្លែង និងរបួស ២៤ នាក់។ ចំណែកនៅរាជធានីភ្នំពេញមានបាក់រលំបង្គោលភ្លើងចំនួន ៣០ ដើម និងរលំដើមឈើចំនួន ៣ ករណីបណ្តាលឱ្យខូចខាតម៉ូតូ ២ គ្រឿង។
ចំណែកនៅខែកក្កដាឆ្នាំ ២០២២ វិញ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២១ លើកនៅរាជធានីខេត្តចំនួន ១៦ បណ្តាលឱ្យផ្ទះរលំ និងខូចធ្ងន់ធ្ងរចំនួន ១៣១ ខ្នង របើកដំបូលនិងខូចខាតមធ្យមជាង ៦៤២ ខ្នង របើកដំបូលសាលារៀន ២ អគារ រលំឃ្លាំង ១ រលំរោងមើលបាល់ទាត់ ១ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មចំនួន ១ លិចទូកនេសាទសមុទ្រ ១ ស្លាប់មនុស្ស ១ នាក់ និងរបួស ១៩ នាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ