សុខភាព
ការសិក្សា៖ អាយុជីវិតមនុស្សអាចកើនដល់ ១២០ ឆ្នាំ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ
ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សអាចរស់បាន ១២០ ឆ្នាំ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ដោយសារតែច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិមិត្ត (AI) និងចំណេះដឹងដែលទទួលបានពីជំងឺរាតត្បាតកូវីដ-១៩ ។
លោក Ignat Kulkov អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Malardalen បានប្រាប់ SVT ថា “តាមការព្យាករណ៍របស់យើង មនុស្សអាចមានអាយុកាលចន្លោះពី ១០០ ទៅ ១២០ ឆ្នាំ ក្នុងរយៈពេល ៥០ ឆ្នាំ ឬយូរជាងនេះ នៅក្នុងប្រទេសអភិវឌ្ឍន៍” ។ ចំណែកឯមនុស្សចាស់ក៏ត្រូវបានគេរំពឹងថា មានសុខភាពល្អដូចមនុស្សវ័យ ៤០ ឆ្នាំដែរ ។
មនុស្សកាន់តែច្រើននឹងពាក់ឧបករណ៍ដែលភ្ជាប់ជាមួយគ្រូពេទ្យ និងមន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ ហើយជួយឲ្យរស់បានយូរ និងមានសុខភាពល្អ ។
គួរបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឱ្យមានចំណេះដឹងកាន់តែប្រសើរឡើងអំពីរបៀបតាមដានមេរោគ ខណៈដែល AI ត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យជំងឺលឿនជាងមុន និងដើម្បីបង្កើតវិធីព្យាបាលថ្មីៗទៀតផង ។
ដោយឡែកលោក Kulkov បានកត់សម្គាល់ថា ទោះជាយ៉ាងណា មនុស្សនឹងប្រឈមជាមួយបញ្ហាថ្មីៗផងដែរដូចជា ការប្រែប្រួលអាកាសធាតុដែលមានឥទ្ធិពលធំបំផុតលើប្រព័ន្ធថែទាំសុខភាពទាំងពេលអនាគត និងបច្ចុប្បន្ន ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី