Connect with us

ព័ត៌មានជាតិ

​អ្នកជំនាញសេដ្ឋកិច្ច ៖ វិស័យបី ត្រូវអភិវឌ្ឍជាចាំបាច់​ក្នុងអាណត្តិរដ្ឋាភិបាលថ្មី

បានផុស

នៅ

អ្នកជំនាញសេដ្ឋកិច្ច បានមើលឃើញអំពីសក្តានុពលដ៏សំខាន់នៅក្នុងវិស័យចំនួនបី ដែលរដ្ឋាភិបាលថ្មី គួរតែធ្វើការ​អភិវឌ្ឍ ដើម្បីសង្គមសេដ្ឋកិច្ចរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យទាំងបីនោះ រួមមាន វិស័យកសិកម្ម ការកែច្នៃកសិកម្ម និងវិស័យឧស្សាហកម្ម​​។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យយុទ្ធសាស្រ្ត ដ៏មានសារសំខាន់ ដែលគ្រប់ប្រទេសទាំងអស់ មិនដែលមើល​រំលងឡើយ។ ដើម្បីធ្វើឱ្យមានប្រសិទ្ធិភាពលើវិស័យកសិកម្ម ទី១ ត្រូវជំរុញ​ផលិត​កសិផលជំនួសឱ្យការនាំចូលឱ្យបាន, ទី២ ជំរុញវិស័យកសិកម្មសម្រាប់នាំចេញ ដូចជាដំណាំកសិឧស្សាហកម្ម កៅស៊ូ ស្វាយចន្ទី មៀន ជាដើម និងទី៣ ត្រូវមានវិធានការទប់ស្កាត់ការក្រឡុកទីផ្សាររបស់ឈ្មួញ ពីប្រទេសជិតខាង។

ទន្ទឹមនឹងផលិតបានហើយ ត្រូវមានការកែច្នៃផលិតផលកសិកម្ម ដែលនៅសេសសល់។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា រាជរដ្ឋាភិបាល ត្រូវតែលើកទឹកចិត្តឱ្យមានការកែច្នៃ ដើម្បីទប់ទល់ការនាំចូល លក់នៅក្នុងស្រុក និងជំរុញ​ការផលិតសម្រាប់នាំចេញ។

ដោយឡែកចំណុចមួយទៀតនោះគឺ វិស័យឧស្សាហកម្ម។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ឃើញថា កម្ពុជា បានអភិវឌ្ឍវិស័យឧស្សាហកម្មធុនធំបានល្អប្រសើរ មានដូចជា ការដំឡើងរថយន្ត និងកង់ សម្រាប់នាំចេញ​ទៅក្រៅ​ប្រទេស​បានជាច្រើន។ ប៉ុន្តែអ្វីដែលលោក ជំរុញបន្ថែមទៀតនោះ គឺការផលិតគ្រឿងបង្គុំរថយន្ត ឬគ្រឿងបង្គុំកង់​ឱ្យបាន​ច្រើនថែមទៀត នោះកាន់តែប្រសើរ។

លើសពីនេះទៅទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការផ្លាស់ប្តូរមេដឹកនាំ គឺជាការផ្លាស់ប្តូររចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ចថ្មី​មួយពី Grow ដែលមានកម្រិត Smooth ឱ្យកាន់តែស្ទុះងើបឡើងមួយកម្រិតថែមទៀត។​ ដោយលោកបាន​ឱ្យតម្លៃទៅលើយុវជន គឺជាកម្លាំងផលិត និងបង្កើតផលិតភាពយ៉ាងសំខាន់សម្រាប់ប្រទេស។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតសមត្ថភាព​កម្លាំងពលកម្មបន្ថែម។

អ្នកជំនាញសេដ្ឋកិច្ច សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី អាចនឹងរៀបចំគោលនយោបាយ​សម្រាប់ជួយវិស័យសហគ្រាសធុនតូច និង មធ្យម SME ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះ ៦០ភាគរយ នៃអាជីវកម្មនៅ​ក្នុងប្រទេស គឺជា SME៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម