Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារលើកទឹកចិត្តនិស្សិតកម្ពុជា សិក្សានៅបរទេស​ក្រោយចប់ត្រឡប់​មកអភិវឌ្ឍប្រទេសវិញ

បានផុស

នៅ

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជា ដែលទៅសិក្សា ឬទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស វិលមកបម្រើប្រទេសជាតិវិញក្រោយ​ពេលរៀបចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែល​លោក ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ​ដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជា ទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង ២៤ នាក់នេះ គឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៤ស្ថាប័ន។ មុខជំនាញ​ដែលត្រូវសិក្សានោះរួមមាន ៨ជំនាញរួមមាន៖ ១. អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ, ២. អភិវឌ្ឍន៍វិស័យឯកជន, ៣. លើកកម្ពស់គុណអប់រំ ៤.​ អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ, ៥. លើកកម្ពស់បរិស្ថានរស់នៅទីក្រុង, ៦. លើកម្ពស់​ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម, ៧. លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ  និង ៨. កសាងទំនាក់ទំនង​អន្តរជាតិ។

ប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥត​សំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាជាង ៥០០នាក់ ហើយ ដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍ និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោក អ៊ិត សំហេង បានបញ្ជាក់ឱ្យដឹងដែរថា កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន​សម្រាប់មន្ត្រីរាជ​ការកម្ពុជា គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់​វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស។

លោករំពឹងថា និស្សិតកម្ពុជា នឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម