Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូ​សុខៗត្រូវរថយន្ត​យី​ឌុប​បុក​ពីក្រោយ​​ស្លាប់​​មើល​សព​លែង​យល់​

បានផុស

នៅ

​បុរស​ម្នាក់​ជិះ​ម៉ូតូសុខៗ ត្រូវ​រថយន្ដយីឌុបបើកក្នុងល្បឿនលឿនបុកពីក្រោយ ហើយ​កិន​ជនរង​គ្រោះ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់​មើ​លសព​លែង​ស្គាល់​​។

​ករណីនេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុចខាង​ជើង​សាលា​ពងទឹក តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​តាំង​រនាម សង្កាត់​បន្ទះឡាងខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ភេទ​ប្រុស​​អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ ស្លៀក​ខោ​ក្រណាត់​​ពណ៌​ទឹកដោះគោ ពាក់អាវ​ក្រណាត់​ស​ឆ្នូត ដៃ​វែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីមសង់​ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR 2500 ។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ ​ជនរងគ្រោះ​ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង ​ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ ​ស្រាប់​តែមាន​រថយន្ត​យី​ឌុប​ពណ៌​ ដីឥដ្ឋ គ្មាន​ស្លាក​លេខ​ បើក​ក្នុង​ល្បឿន​លឿន​មកបុកពី​ក្រោយ​​ ​រួច​កិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ហើយ​រថយន្ត​បន្ត​ដំណើរទៅមុខបាន​ប្រហែល​២០០​ម៉ែត្រ ទើបតៃ​ឈប់​រួច​ចុះ​គេច​ខ្លួនបាត់​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​ ​ធ្វើ​ការវាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមច្បាប់​ ដោយឡែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ១៧ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម