ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ រងការចោទប្រកាន់ ៤ករណីទៀត
នៅថ្ងៃពុធទី២ខែសីហា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆ័យសហព័ន្ធ ចោទប្រកាន់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

បេក្ខជនឈានមុខក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងគណបក្សសាធារណរដ្ឋរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៤ករណីដូចជា៖ សមគំនិតប្រព្រឹត្តអំពើទុច្ចរិត, សមគំនិត រារាំងដំណើរការនីតិវិធីផ្លូវការ, រារាំងនិងប៉ុនប៉ងរារាំងដំណើរការនីតិវិធីផ្លូវការ និងសមគំនិតប្រឆាំងសិទ្ធិ។
ការចោទប្រកាន់នេះ ក៏បូករួមទាំងអ្នករួមគំនិតមិនបញ្ចេញឈ្មោះចំនួន៦នាក់ផងដែរ ដោយក្នុងនោះមានមេធាវី៤នាក់ មន្ត្រីក្រសួងយុត្តិធម៌ម្នាក់ និងទីប្រឹក្សានយោបាយម្នាក់។
ឯកសារបានចោទប្រកាន់ថា តាមរយៈការផ្សព្វផ្សាយមិនពិត អំពីជ័យជម្នះរបស់គាត់ គឺបានបង្កើតបរិយាកាសជាតិដ៏ខ្លាំងក្លានៃភាពមិនទុកចិត្ត និងកំហឹង ហើយបំផ្លាញជំនឿសាធារណៈលើការគ្រប់គ្រងការបោះឆ្នោត។
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយ ដែលលោក ត្រាំ ត្រូវរងការចោទប្រកាន់ ពោលគឺអតីតប្រធានាធិបតីរូបនេះ ត្រូវបានចោទប្រកាន់ជាច្រើនករណីរួចមកហើយ ដោយក្នុងនោះ រួមទាំងការចោទប្រកាន់ថា គាត់មានកាន់កាប់ឯកសារសម្ងាត់ដ៏រសើប និងផ្តល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Trump មិនសារភាពទោសកំហុសអ្វីឡើយ ចំពោះរាល់ការចោទប្រកាន់មកទល់ពេលនេះ ហើយនៅតែបន្តធ្វើយុទ្ធនាឃោសនាបោះឆ្នោត ខណៈការស្ទង់មតិបានបង្ហាញថា គាត់ជាបេក្ខជនឈានមុខ ស្ថិតនៅលើផ្លូវទទួលបានជ័យជម្នះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ម៉ៅភោជនីយដ្ឋាន ប៉ាវបាយមនុស្សគ្រប់គ្នា ក្រោយចេញពីតុលាការ

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច