Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះដល់ទៅ៣ នឹងវាយប្រហារប្រទេសវៀតណាម ក្នុងខែនេះ

បានផុស

នៅ

ព្យុះរហូតដល់ទៅ៣ ត្រូវបានព្យាករថា នឹងបោកបក់នៅសមុទ្រវៀតណាមខាងកើត ក្នុងខែនេះ ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគខាងជើង និងកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុនេះហើយ មជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាម បានចេញសេចក្តីណែនាំឲ្យប្រជានេសាទ ធ្វើការដោយប្រុងប្រយ័ត្ននិងតាមដានព័ត៌មានអាកាសធាតុ ទាន់ហេតុការណ៍។

ព្យុះ​មួយ​ដែល​គេ​ស្គាល់​ថា Khanun កំពុង​វាយប្រហារដែនទឹក នៅ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ខណៈទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ព្យុះនេះ កំពុងបង្កើនកម្លាំង ជាមួយនឹងខ្យល់បក់ខ្លាំងល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងខែនេះ តំបន់ភាគខាងជើងប្រទេសវៀតណាម ក៏នឹងទទួលរងនូវរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈតំបន់កណ្តាល ត្រូវបានព្យាករថា នឹងជួបប្រទះអាកាសធាតុក្តៅ រហូតដល់ពាក់កណ្តាលខែសីហា។

សីតុណ្ហភាពជាមធ្យមប្រចាំខែសីហា នៅក្នុងតំបន់ទាំងពីរ អាចនឹងខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំមុនពី ០.៥ ទៅ ១ អង្សាសេ។

លើសពីនេះ ភ្លៀងធ្លាក់​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ក្នុង​ខែសីហា ត្រូវ​បាន​គេ​ព្យាករ​ថា​មាន​កម្រិត​ទាប​ជាង​មធ្យមពី ១០ទៅ២៥%។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលអាកាសធាតុជាតិ បានព្យាករថា តំបន់ភាគខាងជើងនឹងប្រឈមភ្លៀងធ្លាក់កម្រិត១៧០មិល្លីម៉ែត្រ ចាប់ពីពេលនេះ រហូតដល់ថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់បោកបក់មក វៀតណាម នៅឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម