Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ បញ្ជូនកងទ័ពទៅព្រំដែនយ៉ាងប្រញាប់ ក្រោយ ឧទ្ធម្ភាគចក្របេឡារុស រំលោភដែនអាកាសរបស់ខ្លួន

បានផុស

នៅ

ប្រទេសប៉ូឡូញ បានប្រញាប់ប្រញាល់បញ្ជូនកងទ័ពទៅកាន់ព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីចោទប្រកាន់ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី ថា បានបើកឧទ្ធម្ភាគចក្រយោធារំលោភលើដែនអាកាសរបស់ខ្លួន ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ យោធាបេឡារុស បានបដិសេធរាល់ការរំលោភបែបនេះ ហើយចោទប្រកាន់ប៉ូឡូញ ដែលជាសមាជិកណាតូនិងជាអ្នកគាំទ្រដ៏ក្លៀវក្លាបំផុតរបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី ថា ប្រើការចោទប្រកាន់នេះជាលេស ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការបង្កើតកងទ័ពរបស់ខ្លួន។

យោងតាមក្រសួងការពារជាតិប៉ូឡូញ, កងកម្លាំងនិងធនធានបន្ថែមទៀត រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ កំពុងត្រូវបានបញ្ជូនទៅព្រំដែន ហើយក៏បានជូនដំណឹងដល់អង្គការណាតូផងដែរ អំពីការរំលោភព្រំដែន ខណៈភារធារីនៃប្រទេសបេឡារុស ក៏ត្រូវបានកោះហៅឲ្យមកពន្យល់ពីបញ្ហានេះផងដែរ ។

(រូបថត៖ AP)

ដំបូងឡើយ យោធាប៉ូឡូញបានបដិសេធថា មិនមានការរំលោភព្រំដែនណាមួយកើតឡើងនោះទេ ប៉ុន្តែក្រោយមក បន្ទាប់ពីពិគ្រោះយោបល់ ប៉ូឡូញក៏ធ្វើការចោទប្រកាន់តែម្តង។

យ៉ាងណាមិញ ក្រសួងការពារជាតិបេឡារុស បានបង្ហោះលើ Telegram ថា រដ្ឋាភិបាលទីក្រុងវ៉ាសូវី បានផ្លាស់ប្តូរគំនិតរបស់ខ្លួនអំពីឧប្បត្តិហេតុនេះ ជាក់ស្តែងគឺបន្ទាប់ពីពិគ្រោះជាមួយចៅហ្វាយនាយនៅបរទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY, Guardian

ចុចអាន៖ ប៉ូឡូញ នឹងសាងសង់របងអគ្គិសនីជំនួសបន្លាលួសតាមព្រំដែនជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១៣ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម