Connect with us

កីឡា

អ្នក​គាំទ្រចង់ឃើញកូនប្រុសតារាសម្តែងក្បាច់គុនហូលីវូដជាប់U23កម្ពុជា

បានផុស

នៅ

ស្រប​ពេល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ជ្រើស​រើស​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​២៣​​ឆ្នាំ (U23) ​ដើម្បី​ចូល​រួម​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន AFF U23 Championship ឆ្នាំ​២២០២៣ នៅ​ប្រទេស​ថៃ អ្នក​គាំទ្រ​មួយ​ចំនួន​ចង់ឃើញ​​សហព័ន្ធ​ធ្វើ​ការ​ជ្រើស​រើស​​ឲ្យ​​ថ្មី និង​ក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន ជា​ពិសេស​យុវជន Loic Chan។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​ Loic Chan ដែល​បច្ចុប្បន្ន​អាយុ​​១៨​ឆ្នាំ​​ជា​កូន​ប្រុស​របស់​លោក Maurice Chan ​ដែល​ជាជន​ជាតិ​ខ្មែរ-បារាំង​ជា​តារា​សម្តែង​ក្បាច់​គុន​​មាន​ទេពកោសល្យ​បាល់ទាត់ និង​លេង​បាល់ទាត់​តាំង​ពីតូច។ រូប​គេ​ធ្លាប់​ជា​យុវជន​របស់​ក្លិប Balmas SC នៅជិត​ទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង។

លោក Maurice Chan ​​ធ្លាប់​បាន​​បង្ហាញពីបំណង​ប្រាថ្នា​​ឲ្យ​កូន​ប្រុស​​របស់​ខ្លួន​បាន​លេង​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ផង។

កាល​ពី​ឆ្នាំ២០២១ យុវជន​ Loic Chan ​ត្រូវបានភ្នាក់ងារដោះដូរកីឡាករកាន់អាជ្ញាបណ្ណរបស់ FIFA នៅប្រទេសអេស្បាញ​បាន​ចាប់អារម្មណ៍លើរូបគេ​ដើម្បីសិក្សាពីលទ្ធភាពក្នុងការផ្ទេរគេទៅលេងឲ្យក្លិប RCD Mallorca នៅក្របខណ្ឌ La Liga របស់អេស្បាញ។ ចាប់​ពី​ពេល​នោះ​មិន​ទាន់​ដឹង​ច្បាស់​ដំណឹងពី​រូប​គេ​ជាក់​លាក់​ឡើយ ខណៈ​លោក Maurice Chan ជាឪពុក​ក៏​មិន​អាច​ទាក់​ទង​ដើម្បី​បញ្ជាក់​បាន​​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​​នៅ​តែ​ចង់​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​កោះហៅ​យុវជន Loic Chan ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ។ ក្រុម​គ្រូ​បង្វឹក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាកំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​ U23 កម្ពុជា​ដោយសារ ចុង​សប្តាហ៍​នេះ​ក្លិប​​បាល់ទាត់​កម្ពុជា​នីមួយៗ​​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ប្រកួតខេមបូឌានព្រីមៀរលីគ​រដូវ​កាល​ថ្មី​ ស្រប​ពេល​សហព័ន្ធ​ត្រូវ​​ជ្រើស​រើស​ក្រុម​ជម្រើស​ជាតិ។​

លោក Félix Dalmás គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​មិន​ល្អ​ទេ ដោយសារ​ក្លិប​ត្រូវ​ប្រកួត​លីគកំពូល​កម្ពុជា​ ដូច្នេះ​លោក​យល់​ពី​ក្លិប​ដែល​ត្រូវ​ការ​កីឡាករ​ដើម្បី​ជួយ​ក្រុម ប៉ុន្តែ​​លោក​ក៏​ចង់​​បាន​ក្រុម U23 កម្ពុជា​ដ៏​ល្អ​មួយ​​ដែល​ធ្វើ​ឲ្យ​បាន​លទ្ធផល​លើ​ឆាក​អន្តរជាតិ។

តាម​រយៈ​វីដេអូ​នៃការ​ជ្រើស​រើស​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា​នេះឃើញ​ថា មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​មក​ពី​ក្លិប​ផ្សេង​ៗ​គ្នា​ចូល​រួម​ធ្វើ​តេស្ត។

ការ​ប្រកួត​ជើង​ឯកយុវជន​អាស៊ាន AFF U23 Championship នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៧ ដល់ទី២៦ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ប្រទេស​​ថៃ​។ ក្រុម​ U23 កម្ពុជា ស្ថិត​នៅ​ពូល  A ដែល​មាន​ម្ចាស់​ផ្ទះ​ថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូលB មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និង​ឡាវ។

ចំណែកពូល ខេមបូឌានព្រីមៀរលីគ រដូវ​កាល​២០២៣-២៤ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហា ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម