សន្តិសុខសង្គម
ស្ពានដាច់ដោយសារទឹកជំនន់ ២ កន្លែងត្រូវបានជួសជុលឡើងវិញជាបណ្តោះអាសន្ន
ស្ពាន២ខ្សែនៅក្នុងស្រុកសំឡូត ដែលបានច្រោះដាច់ដោយទឹកជំនន់ ប៉ុន្មានថ្ងៃមុននេះ ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាជួសជុល និងក្រាលក្តារជាបណ្តោះអាសន្នហើយ ដើម្បីឱ្យអ្នកធ្វើដំណើរបានឆ្លងកាត់ និងដឹកកសិផលជាបណ្តោះអាសន្ន។

ប៉ុន្មានថ្ងៃមុននេះ ស្ពានចំនួន២កន្លែងក្នុងស្រុកសំឡូត ត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ រួមជាមួយ និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឱ្យប្រភពទឹកនៅក្បាលស្ទឹងចាប់ផ្តើមហក់ឡើងខ្លាំងតែម្តង។
យោងតាមប្រភពមួយចំនួនបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតទាំងមូល បានធ្វើឱ្យទឹកអូរ ព្រែក ស្ទឹងចាប់ផ្តើមស្ទុះឡើងយ៉ាងលឿន និងធ្វើឱ្យលិចផ្លូវជាច្រើនកន្លែង ហើយកម្លាំងទឹកហូរបានច្រោះដី បាក់ស្ពានចំនួន២កន្លែង គឺស្ពានទី១ នៅចំនុច វាលប្រលាន និងទី២ នៅចំនុច ចំណោតចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ដោយឡែកក្នុងតំបន់រមណីយដ្ឋាន កំពង់ទូក ស្ថិតក្នុងភូមិកំពង់ទូក ឃុំមានជ័យ ក្នុងស្រុកសំឡូត ក៏បានលិចយ៉ាងធ្ងន់ធ្ងរដែរ។

ប្រភពដដែលបានបន្តថា ចំណែកចម្ការទុរេន និងផលដំណាំនានា ក៏ទទួលរងនូវការលិចលង់ដោយសារទឹកជំនន់នេះដែរ ប៉ុន្តែមិនមានបញ្ហាដល់ជីវិតមនុស្សឡើយ។
ពីរថ្ងៃចុងក្រោយនេះ ទឹកចាប់ផ្តើមស្រកជាបណ្តើរៗ ទើបខាងអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ បាននាំគ្នាធ្វើការជួសជុលស្ពានទាំងពីរកន្លែងឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានធ្វើដំណើរជាបណ្តោះអាសន្ន ទម្រាំមានការអន្តរាគមន៍ពីអង្គភាពជំនាញ៕

អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ