Connect with us

ព័ត៌មានជាតិ

ម្ចាស់សៀវភៅ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច » បណ្ឌិត រស់ ចន្ត្រាបុត្រ ជានរណា?

បានផុស

នៅ

សៀវភៅ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ដែលចងក្រងអំពីយុទ្ធសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជាគេចផុតក្នុងភូមិសាស្ត្រនយោបាយមហាអំណាចពិភពលោក គឺជាស្នាដៃនិពន្ធរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ។ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ជាអ្នកនិពន្ធជើងចាស់ប្រកបដោយគតិបណ្ឌិត និងបទពិសោធន៍ជោគជាំទាក់ទងនឹងទស្សនវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ។ តើអ្នកនិពន្ធពោរពេញដោយទេពកោសល្យ បណ្ឌិត រស់ ចន្ត្រាបុត្រ មានប្រវត្តិយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតជានៅរាជធានីភ្នំពេញ លោក រស់ ចន្ត្រាបុត្រ គឺជាបញ្ញវន្តខ្មែរ ដែលទទួលបានការអប់រំមកពីប្រទេសបារាំង ដោយលោកបានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យប៉ារីស ក្នុងឆ្នាំ១៩៧៨​។ មុនពេលទៅសិក្សានៅប្រទេសបារាំង លោក រស់ ចន្ត្រាបុត្រ គឺជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីឆ្នាំ១៩៧០។

បច្ចុប្បន្ន លោកបណ្ឌិត រស់ ចន្ត្រាបុត្រ មានតួនាទីជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈកន្លងមក លោក ក៏ជាសាស្ត្រាចារ្យបង្រៀនលើជំនាញភាសាបារាំង ទស្សនវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ។ ប៉ុន្តែ ដោយហេតុថា មានវ័យកាន់ចាស់ និងមានជំងឺប្រចាំកាយផងនោះ លោកបណ្ឌិត ក៏បានឈប់ពីកិច្ចការបង្រៀននេះ។

ក្រៅពីតួនាទីជាទីប្រឹក្សាប្រមុខរាជរដ្ឋាភិបាល ជាអ្នកនិពន្ធ និងជាសាស្ត្រាចារ្យ បណ្ឌិតវ័យ ៧៨ឆ្នាំរូបនេះ ធ្លាប់ធ្វើជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិទីក្រុងប៉ារីស និងធ្វើជាអ្នកនិពន្ធសារព័ត៌មានរដ្ឋជាភាសាបារាំង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទ នរោត្តម សីហនុ ក្នុងចន្លោះឆ្នាំ១៩៦៨ ដល់១៩៧០។ ការចូលប្រឡូកក្នុងវិស័យសារព័ត៌មាននេះ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ក៏ជាម្ចាស់ និងជាចាងហ្វាងកាសែតពន្លឺអង្គរ និងកាសែតមហាជន ក្នុងចន្លោះឆ្នាំ១៩៧១ ដល់១៩៧២។

ស្របពេលជាមួយគ្នានេះ ក្នុងឆ្នាំ១៩៧១ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ក៏ជាប់ឆ្នោតជាសមាជិកតាក់តែងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក លន់ នល់។ លើសពីនេះ ក្នុងចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ លោក ក៏បានក្លាយជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយធ្លាប់កាន់ជាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ និងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផងដែរ។

ដោយឡែកស្នាដៃនិពន្ធ គឺលោកបណ្ឌិត រស់ ចន្ត្រាបុត្រ បានបោះពុម្ភផ្សាយឯកសារ ក៏ដូចជាសៀវភៅជាច្រើន ទាំងជាខេមរភាសា ទាំងជាភាសាបរទេស ជាអាទិ៍៖ សៀវភៅ «ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា» សៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» សៀវភៅ «ព្រះស្តេចកន» សៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ ភាគទី១» រួមទាំងសៀវភៅជាច្រើនទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម