Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ

បានផុស

នៅ

សម្រាប់អ្នកដែលសិក្សា​ភូមិសាស្ត្រ ប្រាកដជាស្គាល់ប្រទេសដែលតូចជាងគេបំផុតក្នុងពិភពលោកគឺ Vatican​ នៅអឺរ៉ុប។ ប៉ុន្តែនៅក្នុងព័ត៌មានក្រៅផ្លូវការ ក៏មានប្រទេសដែលតូចជាង Vatican​ ទៅទៀត នោះគឺប្រទេស​ Principality of Sealand មានទីតាំងនៅតំបន់ឆ្នេរនៃប្រទេសអង់គ្លេស។

ប្រទេសនេះ​ត្រូវបាន​សាងសង់​ដោយស៊ីម៉ងត៍​ដ៏ធំមួយ។ វាមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Suffolk ប្រទេស​អង់គ្លេស ដែលជាតំបន់នៃដែនទឹកអន្តរជាតិ។ កាលពីមុន ទីតាំងនេះ​ត្រូវបានគេប្រើជាបន្ទាយដែល​សាងសង់​ដោយជនជាតិ​អង់គ្លេស​ក្នុងអំឡុង​សង្គ្រាម​លោកលើកទី២ ក្នុងឆ្នាំ ១៩៦៧ ដើម្បីការពារប្រឆាំង​នឹង​ការ​លុកលុយ​របស់​កងទ័ព​ជើង​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ។

ក្រោយមក Sealand ត្រូវបានគេប្រើជាទីតាំងសម្រាប់វិទ្យុ​ចោរសមុទ្រ ដោយ​មន្ត្រី​កងទ័ពអង់គ្លេស លោក Roy Bates ដែល​ជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនអង់គ្លេសក្នុងទសវត្សរ៍ទី ៦០ ។ Sealand បានក្លាយជាតំបន់​ជម្លោះ​នៃការកាន់កាប់រវាងជនជាតិ​អាល្លឺម៉ង់ ហូឡង់ និង​អង់គ្លេស ហើយនៅទីបំផុត Sealand បាន​ធ្លាក់​នៅ​ក្រោមការគ្រប់គ្រងរបស់ Michael Roy Bates ដែលជាកូនប្រុសរបស់ Roy Bates រហូតមកដល់សព្វថ្ងៃនេះ និង​បានបម្រើជា Grand Master of Sealand ផងដែរ។

គ្រួសារ Bates
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​ប្រទេសនេះ​មានប្រជាជនត្រឹមតែ ២៧ នាក់​ប៉ុណ្ណោះ។ បន្ទាប់ពីការប្រកាសឯករាជ្យ គ្រួសារ Bates ដែលជាស្ថាបនិកបានលើកទង់ជាតិ Sealand ដោយសន្យាថានឹងផ្តល់សេរីភាព និងយុត្តិធម៌ដល់មនុស្សទាំងអស់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ Sealand បានបង្កើតអ្វីគ្រប់យ៉ាងដែលអ្នកចង់បានពីប្រទេសឯករាជ្យដូចជា រដ្ឋាភិបាលដែលមានតួនាទីមុខងារ លិខិតឆ្លងដែន ប្រជាជនអចិន្ត្រៃយ៍ រដ្ឋធម្មនុញ្ញ រូបិយប័ណ្ណ ត្រា និងមធ្យោបាយដើម្បីការពារអធិបតេយ្យភាពជាដើម ។

រហូតមកដល់ពេលនេះ​ទោះបីជាធនធាននិង​កត្តានោះ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​ប្រទេស​មួយក៏ដោយ ប៉ុន្តែ Sealand មិនត្រូវបានប្រទេស​ជាច្រើនទទួលយក​ថាជា​ប្រទេសផ្លូវការ​នៃ​ពិភពលោកនោះទេ ប៉ុន្តែ​​នៅ​ថ្ងៃ​អនាគត​ប្រទេស​លើទឹកមួយនេះ ​អាច​នឹង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ប្រទេស​ថ្មី​របស់​ពិភពលោក​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sealandgov

ចុចអាន៖ខំសន្សំលុយពេញមួយឆ្នាំទៅកោះក្នុងក្ដីស្រមៃ បុរសម្នាក់បែរជួបរឿងស្មានមិនដល់នៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម