ព័ត៌មានជាតិ
ធនាគារជាតិ បង្ហាញពីកំណើនទុនបម្រុងអន្តរជាតិរបស់កម្ពុជា
ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជាមានចំនួន ១៨,៤ ប៊ីលានដុល្លារអាមេរិក បានកើនឡើងវិញប្រមាណ ៣,២% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះបង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ទំនុកចិត្តលើរូបិយវត្ថុជាតិមូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ សន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ ទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និងការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស រួមជានឹងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍។ លើសពីនេះទៀត កំណើននៃទុនបម្រុងនេះ ជាលទ្ធផលនៃការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស មានដូចជា ថ្លៃមាស ប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅធនាគារជាតិនៃកម្ពុជា។
តាមរបាយណ៍របស់ធនាគារជាតិ បានបញ្ជាក់ថា ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់។
កាលពីដើមឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជាបាន ធ្វើបច្ចុប្បន្នកម្មសេចក្ដីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាគនៃចំណែកទុនបម្រុង វិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើន នៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា